TNAOT News
· 2020-06-20
ត្រឹមមួយថ្ងៃសុក្រ មនុស្សជាង ៦០០នាក់ ត្រូវធ្វើតេស្តរកកូវីដ ១៩ តែគ្មានរកឃើញករណីឆ្លងថ្មីទេ
#ក្រសួងសុខាភិបាល# #ជំងឺកូវីដ ១៩# #សុខភាព# #ជំងឺ# #គម្លាតសង្គម# #រក្សាអនាម័យ#
10116
គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កម្ពុជានៅតែរក្សាបានតួលេខឆ្លងកូវីដ ១៩ ត្រឹម ១២៩ករណីដដែល ដោយមិនបានរកឃើញករណីឆ្លងថ្មីណាមួយនោះឡើយ។
យោងតាមរបាយការណ៍ចេញផ្សាយដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជា មានសរុប ១២៩នាក់ ជាស្ត្រី ៣៩នាក់ និងជាបុរស ៩០នាក់ ក្នុងនោះ ១២៦នាក់ បានជាសះស្បើយរួចមកហើយ នៅសេស ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមិនមានករណីស្លាប់នោះឡើយ។

បើទោះជាមិនរកឃើញករណីឆ្លងថ្មីក៏ពិតមែន ប៉ុន្តែមន្ត្រីជំនាញ នៅតែបន្តអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកចំណូលថ្មី ដោយគិតមួយថ្ងៃសុក្រម្សិលមិញ កម្ពុជាបានពិនិត្យរកមេរោគកូវីដ ១៩ សរុបដល់ទៅ ៦៥៣នាក់បន្ថែមទៀត នាំឲ្យការពិនិត្យរកកូវីដ ១៩ សរុបនៅកម្ពុជាមានដល់ទៅ ៣០ ៥៦៨នាក់ ស្មើនឹង ១ ៨៤១នាក់ ក្នុង ១លាននាក់។
ទោះបីជាស្ថានភាពកូវីដ ១៩ ហាក់ធូរស្រាលខ្លាំង ប៉ុន្តែរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធនៅតែអនុវត្តវិធានការការពារយ៉ាងម៉ឺងម៉ាត់ និងអំពាវឲ្យពលរដ្ឋទាំងអស់ចូលរួមការពារខ្លួន និងក្រុមគ្រួសារពីការចម្លងកូវីដ ១៩ តាមរយៈរក្សាគម្លតសង្គម ធ្វើអនាម័យឲ្យបានត្រឹមត្រូវ៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
ភ្លើងឆេះព្រៃនៅស្ថានីយស្រាវជ្រាវសាកែរ៉ាត់ អស់ជាង ១ពាន់ហិកតាក្នុងប្រទេសថៃ
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
ករណីសិស្សវាយគ្នាដល់របួសធ្ងន់នៅក្រុងព្រះសីហនុ អនីតិជនអាយុ១៣ឆ្នាំ ត្រូវសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថដោយមានមន្ទីរសង្គមកិច្ចចូលរួម
យោបល់ទាំងអស់ (0)