TNAOT News

· 2020-06-21

ប៉ូលិស ៖ ចាក់ប្រហារនៅអង់គ្លេស មិនមែនជា​ទង្វើភេរវកម្ម

#Forbury Gardens# #Reading# #ការចាក់ប្រហារ# #សង្គម# #នយោបាយជាតិ#

10050

ប៉ូលិសរបស់ប្រទេសអង់គ្លេសបានបញ្ជាក់ថា មិនមែនជាទង្វើភេរវកម្មអ្វីទេ ករណីចាក់ប្រហារ​នៅសួនឧទ្យាន ស្លាប់ និងរបួសច្រើននាក់នោះ ។  

ក្រុមជំនាញ​មានសមត្ថកិច្ច​របស់អង់គ្លេស​បានបញ្ជាក់ប្រាប់​ប្រភពប៊ីប៊ីស៊ី ផ្សាយ​កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២០ថា ករណី​ចាក់ប្រហារ​នៅសួនឧទ្យាន Forbury Gardens ក្នុងទីក្រុង Reading ភាគខាងត្បូង​របស់អង់គ្លេសនោះ​គឺមិនទាក់ទង​ជាមួយអំពើភេរវកម្ម​អ្វីឡើយ ។ 

ប៉ុន្តែ​យ៉ាងណាក៏ដោយ ប៉ូលិស​អង់គ្លេស​បញ្ជាក់ថា ខ្លួនបន្តស៊ើបអង្កេត​ជុំវិញហេតុការណ៍​នេះ​ឲ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត ។ 

ប៉ូលិស​បានបញ្ជាក់ថា មនុស្ស​៣នាក់​បានស្លាប់​ និង​៣នាក់ទៀត​រងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ចាក់ប្រហារនេះ ។ បុរសអាយុ​២៥ឆ្នាំម្នាក់​ត្រូវប៉ូលិសចាប់ខ្លួន ហើយកំពុងស្ថិតនៅក្នុងឃុំខ្លួនសាកសួរចម្លើយ​របស់ប៉ូលិស ។ 

ជនដែល​ប៉ូលិសចាប់ខ្លួន​​នៅកន្លែងកើតហេតុនោះ​គឺជាជនជាតិលីប៊ី ។ សាក្សីម្នាក់​និយាយថា បុរសម្នាក់​បាន​ធ្វើសកម្មភាពចាក់ប្រហារ​ទៅលើមនុស្ស​មួយក្រុម ហើយមួយក្រុមទៀត ស្ថិតនៅសួនឧទ្យាន Forbury Gardens វេលាម៉ោង​១៩​ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២០ (ពេលវេលាក្នុងតំបន់) ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)