
SaroeunPheara
· 2020-06-21
អតីតបុគ្គលិកសណ្ឋាគារម្នាក់បានស្លាប់ភ្លាមៗក្រោយពីជិះម៉ូតូបុកបង្គោលភ្លើង
#បុគ្គលិក# #បុកបង្គោលភ្លើង# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#
2616
បុរសអាយុ ៥៥ឆ្នាំម្នាក់ បានស្លាប់បន្ទាប់ពីគាត់ជិះម៉ូតូក្នុងល្បឿនលឿនហើយបុកបង្គោលភ្លើងនៅលើផ្លូវ Thepkrasattri នៃស្រុក Thalang កាលពីថ្ងៃទី១៩ ខែមិថុនា ។
ក្រុមគ្រួសាររបស់ជនរងគ្រោះបានប្រាប់ប៉ូលិសថា ជនរងគ្រោះទំនងជាជិះម៉ូតូលំហែអារម្មណ៍ដើម្បីបន្ថយភាពស្ត្រេសដោយសារតែគាត់បាត់បង់ការងារ ជាបុគ្គលិកសណ្ឋាគារមួយកន្លែង។ លោក Maj Wuttichai Kaewthong ជាប៉ូលិសប្រចាំស្រុកThalang ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះ។ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវ Thepkrasattri ទល់មុខសាខាធនាគារ Krung Thai ដែលស្ថិតនៅភូមិ Moo១ ឃុំ Thepkrasattri នៅវេលាម៉ោង ១០យប់។ ក្រុមប៉ូលិសដែលដឹកនាំដោយលោក Maj Wuttichai រួមជាមួយក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ Thalang និងបុគ្គលិកជួយសង្គ្រោះនៃមូលនិធិ Kusoldharm បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពរបស់លោក Wirat Mahaaud អាយុ ៥៥ឆ្នាំ បានឃា្លតចេញចម្ងាយប្រហែល ២០ម៉ែត្រពីកន្លែងកើតហេតុ។ ម៉ូតូរបស់គាត់ម៉ាកហុងដា CBR 400RR បានខ្ទាតចេញក្នុងចម្ងាយប្រហែល ១០០ម៉ែត្រ។ សាក្សីម្នាក់បានប្រាប់ប៉ូលិសថា ជនរងគ្រោះបានបើកបរក្នុងល្បឿនលឿន ហើយក្រោយមកប្រហែលជាគាត់បាត់បង់ការគ្រប់គ្រងម៉ូតូទើបជ្រុលចង្កូតទៅបុកបង្គោលភ្លើងដែលស្ថិតនៅក្បែរហាង 7-Eleven ។
សាកសពរបស់ជនរងគ្រោះបានខ្ទាតចេញក្នុងចម្ងាយប្រហែល២០ម៉ែត្រពីកន្លែងកើតហេតុ។ ចំណែកម៉ូតូរបស់គាត់បានទទួលរងការខូចខាតយ៉ាងដំណំហើយថែមទាំងធ្លាក់ពីលើផ្លូវទៀតផង។ លោក Maj Wuttichai បានប៉ាន់ស្មានថា ជនរងគ្រោះប្រហែលជាជិះម៉ូតូក្នុងល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។លោកប៉ូលិសបានបញ្ជាក់ថា គ្មាននរណាម្នាក់ត្រូវរងរបួសនៅក្នុងគ្រោះថ្នាក់នេះទៀតទេ ប៉ុន្តែជើងទម្ររបស់ហាងលក់ផ្លែឈើមួយត្រូវបានខូចខាតខ្លះ។ គ្រួសារសពបាននិយាយថា លោក Wirat Mahaaud ធ្លាប់ធ្វើការជាបុគ្គលិកសណ្ឋាគារម្នាក់។ នៅពេលបាត់បង់ការងារគាត់មានភាពតានតឹងយ៉ាងខ្លាំង ដែលជាហេតុអាចបណ្តាលឱ្យគាត់ចង់បន្ធូរអារម្មណ៍តានតឹងដោយការបើកបរក្នុងល្បឿនលឿន។ ក្រោយចប់ការពិនិត្យសាកសព និងសាកសួរ ប៉ូលិសបានប្រគល់សាកសពដល់សាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket news
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពលរដ្ឋ០១នាក់បានស្លាប់ភ្លាមៗ ក្រោយភ្លៀងមួយមេធំលាយឡំរន្ទះបាញ់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង
វិធីងាយៗ ដើម្បីកម្ចាត់គ្រុនផ្តាសាយក្នុងរដូវត្រជាក់
ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ
ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី
យោបល់ទាំងអស់ (0)