Tay Auto

· 2020-06-22

រថយន្តល្បីដែលអ្នកពុំសូវស្គាល់ Alfa Romeo Giulia Quadrifoglio

#Ferrari# #រថយន្ត# #Giulia Quadrifoglio# #បច្ចេកវិទ្យា# #Alfa Romeo#

14506

Giulia Quadrifoglio ជាម៉ូឌែលរបស់ក្រុមហ៊ុនផលិតរថយន្តនៃប្រទេសអ៊ីតាលី Alfa Romeo។

Alfa Romeo មានអាយុកាលជាង 100ឆ្នាំទៅហើយតែបងប្អូននៅក្នុងប្រទេសយើងពុំសូវមានអ្នកណាស្គាល់ម៉ាកមួយនេះឡើយ។ វាជាម៉ាករថយន្តដែលចាប់កំណើតឡើងមុន Ferrari ទៅទៀត។ ហើយអ្វីដែលលោកអ្នកមិនបានដឹងនោះគឺលោក Enzo Ferrari ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Ferrari នោះក៏ធ្លាប់ជាអ្នកប្រណាំងឡានអោយ Alfa Romeo នេះផងដែរ។

ពាក្យ Quadrifoglio តំណាងអោយរូបស្លឹកឈើរបស់ប្រទេសអ៊ីតាលីនៅពីក្នុងប្រអប់រាងត្រីកោណព័ណ៌ស ហើយរូបតំណាងមួយនេះតំណាងអោយសំណាងល្អ វាមានប្រវត្តិជួយអោយ Alfa Romeo ទទួលបានជ័យជំនះនៅក្នុងការប្រកួត Targa Florio Race ក្នុងឆ្នាំ 1923 នឹងការប្រកួតបន្តបន្ទាប់ទៀតផងដែរ។

Quadrifoglio នៅលើ Alfa Romeo Giulia បានធ្វើអោយតម្លៃវាកើនស្ទើរតែទ្វេដងទៅហើយ។

តម្លៃវាចាប់ពី 74,500$ ឡើងទៅ (តម្លៃចេញពីរោងចក្រ) ហើយវាមានតែជម្រើស RWD តែមួយគត់។ រថយន្តនេះមកជាមួយម៉ាស៊ីនទំហំ 2.9L Twin-Turbocharged V6 ជាមួយប្រអប់លេខអូតូ 8វគ្គ ដែលមានកម្លាំងសេះ 505hp និងកម្លាំង Torque 443lb-ft។

Facebook.com/TayAutoCambodia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស