TNAOT News
· 2020-06-22
WHO៖ ពិភពលោកមានករណីឆ្លងកូវីដ១៩ច្រើនបំផុតមិនធ្លាប់មាន ក្នុង១ថ្ងៃ
#COVID-19# #ពិភពលោក# #សង្គម# #ព័ត៌មានសង្គម#
9173
បើតាមតួលេខរបស់គេហទំព័រ Worldometers គិតដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមិថុនា មានករណីឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងដល់ ៩ 0៣១ ៧៨៩ នាក់ ក្នុងនោះមាន៤៦៩ ៥២៦នាក់ស្លាប់។ ចំណែកអ្នកជាសះស្បើយវិញមាន ៤ ៧៩៥ ៤២១នាក់។ កូវីដ១៩បានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន១១៣ នៅលើពិភពលោក។

តាមតួលេខរបស់អង្គការសុខភាពពិភពលោកប្រេស៊ីល ជាប្រទេសដែលមានករណីឆ្លងកូវីដ១៩ ច្រើនជាងគេបង្អស់ក្នុងមួយថ្ងៃ ដោយកាលពីថ្ងៃទី២១ ខែមិថុនា មានករណីឆ្លងដល់ទៅ ៥៤ ៧៧១នាក់ ក្នុងពេល២៤ម៉ោង គឺខ្ពស់បំផុតលើពិភពលោក ។ បន្ទាប់មក គឺអាមេរិក ក្នុងមួយថៃ្ង មានករណីឆ្លងកូវីដ១៩ចំនួន ៣៦ ៦១៧នាក់ ហើយលំដាប់ទី៣ធ្លាក់មកលើប្រទេសតំបន់អាស៊ី គឺឥណ្ឌា រកឃើញមានអ្នកឆ្លងដល់ទៅ១៥ ៤០០នាក់ផងដែរ។

ជាមួយគ្នានេះ ប្រទេសដែលគ្រប់គ្រងស្ថានភាពឆ្លងរាលដាលកូវីដ១៩ បានដូចជា ចិននិង កូរ៉េខាងត្បូង ពេលនេះក៏មានករណីឆ្លងកើនឡើងជាថ្មីផងដែរ ។ កាលពីថ្ងៃទី២១ ខែមិថុនា ចិនរកឃើញមានករណីឆ្លងកូវីដ១៩ ដល់ទៅ២៥នាក់ ក្នុងនោះនៅទីក្រុងប៉េកាំង មាន២២នាក់ ។
ចំណែកទីក្រុងសេអ៊ុលកូរ៉េខាងត្បូងវិញ ក៏បានរកឃើញមានករណីឆ្លងកូវីដ១៩ ថ្មីជិត២០០នាក់ផងដែរ ក្នុងនោះមាន៧០នាក់ជាបុគ្គលិកភោជនីយដ្ឋាន។

អង្គការសុខភាពពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីចំនួនអ្នកឆ្លង ដោយសារតែប្រទេសជាច្រើនបានសម្រេចបើកព្រំដែនរបស់ខ្លួន ដើម្បីបម្រើដល់វិស័យទេសចរណ៍ ជួយដល់សេដ្ឋកិច្ចប្រទេសជាតិ ដំណើរការឡើងវិញ។ ប៉ុន្តែការបើកព្រំដែននោះប្រឈមនឹង ានិភ័យខ្ពស់ពីការឆ្លងកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
ក្រុមការងារ AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃ
គិតមកទល់ពេលនេះ ឪពុកម្តាយកុមារារងគ្រោះដោយភ្លើងឆេះនៅមិនទាន់រកឃើញនៅឡើយ ខណៈស្ថានភាពស្ថិតក្នុងការតាមដាន
យោបល់ទាំងអស់ (0)