Sokundara
· 2020-06-22
Real Madrid ឡើងកំពូលតារាងវិញ ខណៈ Ramos បំបែកកំណត់ត្រាពិសេសមួយ ហើយរបួសទៀត
#Ramos# #La Liga# #Real Madrid# #កីឡា# #បាល់ទាត់អន្តរជាតិ#
20140
ក្រុមអធិរាជស Real Madrid បានឡើងទៅកាន់កំពូលតារាង La Liga សាជាថ្មី បន្ទាប់ពីយកឈ្នះក្រុម Real Sociedad ដោយលទ្ធផល ២-១ កាលពីយប់មិញនេះ ខណៈ Sergio Ramos បានក្លាយជាខ្សែការពារដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់ក្នុងប្រវត្ដិសាស្រ្ដ La Liga (៦៨គ្រាប់) ដោយបំបែកកំណត់ត្រាចាស់របស់ Ronaldo Koeman។

២គ្រាប់របស់ក្រុមដឹកនាំដោយលោក Zidane រកបានដោយការទាត់ប៉េណាល់ទីរបស់ Ramos នាទីទី៥០ និង Benzema នាទីទី៧០ មុនពេល Merino ស៊ុតសងឲ្យក្រុមម្ចាស់ផ្ទះវិញនាទីទី៨៣។
លទ្ធផលនេះបានធើ្វឲ្យ Real Madrid ឡើងទៅកាន់កំពូលតារាង La Liga ដោយមាន ៦៥ពិន្ទុស្មើគ្នានឹងក្រុម Barcelona ស្របពេល Ramos បានរងរបួសជង្គង់នឹងត្រូវបង្ខំចិត្ដប្ដូរចេញ៕

ប្រភព៖ Dailymail
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងការបរទេស រៀបចំកិច្ចប្រជុំលើកទី៤ ត្រៀមរៀមចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សពវីរកងទ័ព ប៊ុង តុងធៀន និង ហួម វេហា ត្រូវបាននាំត្រឡប់មកកាន់មាតុភូមិវិញ ក្រោយពលីជីវិតក្នុងសមរភូមិរយៈពេល៤៤ថ្ងៃ
លោក Trump គំរាមយកពន្ធ ២០០% លើស្រាបារាំង ដើម្បីឲ្យលោក Macron ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព
ផ្តោតទៅលើគោលដៅខ្លួនឯង
យោបល់ទាំងអស់ (0)