TNAOT News
· 2020-06-22
អាថ៌កំបាំងដែលរកឃើញចំកណ្តាលផ្ទាំងទឹកកកអង់តាក់ទិក ទីបំផុតត្រូវបានពន្យល់បកស្រាយ
#ពិភពលោក# #អង់តាក់ទិក# #បច្ចេកវិទ្យា# #បាតុភូត# #ផ្ទាំងទឹកកក# #វិទ្យាសាស្ត្រ#
3213
អ្នកស្រាវជ្រាវម្នាក់ បានលើកឡើងថា ខណៈការរកឃើញដោយឧបករណ៍ ANITA (Antarctic Impulsive Transient Antenna ) ដែលផ្តល់ចំណាប់អារម្មណ៍ដ៏ពិតប្រាកដនោះ ប្រហែលវាមិនមែនជាប្រភេទ ត្រូវទទួលបាននូវពានរង្វាន់ណូបែលនោះឡើយ។

ក្រុមអ្នកស្រាវជ្រាវ បានសិក្សាទៅលើភាពមិនប្រក្រតី នៅខាងក្នុងផ្ទាំងទឹកកកអង់តាក់ទិក ដែលបានរកឃើញ តាមរយៈឧបករណ៍ ANITA (ឧបករណ៍កែវពង្រីកតេឡេស្កូបវិទ្យុសកម្មមួយរាវរក នីត្រុង កាំរស្មីថាមពលខ្លាំងពីប៉េងប៉ោងវិទ្យាសាស្ត្រហោះលើទ្វីបអង់តាក់ទិក) បានគ្រប់គ្រងជាក់ស្តែង ការរកឃើញនូវអ្វីដែលបណ្តាលឲ្យមានបាតុភូត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Daily Express ។

ភាពមិនប្រក្រតីដែលស្ថិតនៅជាសំណួររកឃើញ នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៨នោះ គឺវាបានពាក់ព័ន្ធជាមួយនឹង «នឺត្រុណូល (Neutrinos) ដែលមានថាមពលខ្ពស់ លេចចេញពីផែនដី និងឆ្ពោះទៅរកមេឃ» ។
ខណៈមានការបកស្រាយពន្យល់មួយចំនួនបានលេចចេញមកនោះ, វេជ្ជបណ្ឌិត Ian Shoemaker មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវីជីនៀ សហរដ្ឋអាមេរិកបានបកស្រាយបន្ថែមថា ភាពមិនប្រក្រតីនោះ គឺជាការ "ឆ្លុះបញ្ចាំងពីកាំរស្មីលោហធាតុដែលមានថាមពលខ្ពស់បំផុត" ទាក់ទងជាមួយហ្វីន (Firn) ។

លោកសាស្ត្រាចារ្យបន្តថា «យើងគិតថា Firn ផ្ទៃមុខគឺជាចំណាប់ខ្មាំង» ។ Firn គឺជាអ្វីមួយស្ថិតនៅចន្លោះ រវាងព្រឹល និងផ្ទាំងទឹកកក, វាបានបង្រួមព្រឹលដែលមិនក្រាស់ណាស់ណានោះឲ្យក្លាយទៅជាទឹកកក ។ ដូច្នេះដង់ស៊ីតេបញ្ច្រាសគឺអាចធ្វើទៅបាន ដោយមានជួរត្រឡប់ពីដង់ស៊ីតេខ្ពស់ទៅដង់ស៊ីតេទាប និងចំណុចប្រទាក់ ហើយនោះក៏ជាការពន្យល់បកស្រាយចំពោះព្រឹត្តិការណ៍ទាំងនេះ ។
លោកបានបញ្ជាក់ថា ខណៈដែលការរកឃើញដោយឧបករណ៍ ANITA ដ៏គួរចំណាប់អារម្មណ៍បែបនេះ វាប្រហែលមិនមែនជាចំណុចដែលត្រូវទទួលបាននូវពានរង្វាន់នូបែលនោះឡើយ ។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ឧបករណ៍ ANITA នៅតែអាចរកឃើញអ្វីដែលកន្ត្រាក់អារម្មណ៍ជាងនេះទៀត អំពីផ្ទាំងទឹកកកជាជាងរូបវិទ្យាភាពល្អិត ។ ឧបករណ៍ ANITA អាចរកឃើញទឹកកកនៅលើបឹងតូចៗដែលមិនធម្មតា ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)