SaroeunPheara
· 2020-06-22
Joe Hart នឹងចាកចេញពីក្លិប Burnley នៅខែមិថុនា ក្រោយលេងបានពីរឆ្នាំ
#Joe Hart# #កីឡា# #ក្លិប Burnley# #អ្នកចាំទី# #បាល់ទាត់អន្តរជាតិ#
2149
តាមសេចក្តីរាយការណ៍នៅអង់គ្លេសបានឱ្យដឹងថា អ្នកចាំទី Joe Hart នឹងចាកចេញពីក្លិប Burnley នៅខែមិថុនានេះ បន្ទាប់ពីនិយោជកមិនបានផ្តល់ដំណឹងពីការបន្តកិច្ចសន្យាថ្មី។

កីឡាករអន្តរជាតិអង់គ្លេសវ័យ៣៣ឆ្នាំរូបនេះ បង្ហាញខ្លួនបានត្រឹមតែ ៣លើកប៉ុណ្ណោះ ពោលគឺនៅព្រឹត្តិការណ៍ Carabao Cup ១ដង និង FA Cup ២ដង ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Sean Dyche។ Joe Hart មិនត្រូវបានអ្នកចាត់ការទូទៅក្លិបរូបនេះ ដាក់ឱ្យលេងនៅក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះទេ។ រូបគេ បានផ្លាស់មកពីក្លិប West Ham កាលពីឆ្នាំ២០១៨ ដោយចុះកុងត្រារយៈពេលពីរឆ្នាំ ហើយនឹងត្រូវអស់សុពលភាពនៅចុងខែមិថុនាខាងមុខនេះ។

គួរឱ្យដឹងដែរថា Joe Hart ជាអតីតអ្នកចាំទីរបស់ក្លិប Manchester City នៅឆ្នាំ២០០៦-១៨។ ក្រោយលេងនៅទីនេះជាងមួយទសវត្សរ៍មក រូបគេធ្លាប់ជួយឱ្យ Man City ឈ្នះជើងឯក Premier League ២ដង EFL Cup ២ដង និង FA Cup ១ដងផងដែរ។

ដោយឡែកអាជីពនៅក្លិបក្រៅពី Man City រូបគេមិនមានចំណែកជួយឱ្យក្លិបទាំងនោះឈ្នះជើងឯកអ្វីនោះទេ ខណៈពេលដែលបច្ចុប្បន្នវ័យក៏កាន់តែជ្រេទៅហើយ។ ដូច្នេះ អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះ អាចនឹងចូលនិវត្តន៍ឆាប់ៗ បន្ទាប់ពីមិនទាន់មានក្លិបណាបង្ហើបថាចង់បាននោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ talksport
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានមហាជនស្ញប់ស្ញែងនូវទឹកចិត្ត ខណៈលោកប្រកាសជួយឧបត្ថម្ភសំលៀកបំពាក់ដល់បេក្ខជនមួយរូបក្នុងការប្រកួត
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ខ្លួនយុវជនជាច្រើននាក់ ដែលតែងតែមកប្រមូលផ្តុំគ្នានៅជាប់របងអតីតព្រលានយន្តហោះពោធិ៍ចិនតុង
អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ពីការស្លាប់ដោយសារការឆ្លងមេរោគវីរុស Nipah នៅបង់ក្លាដែស
យោបល់ទាំងអស់ (0)