TNAOT News

· 2020-06-22

កូរ៉េខាងជើង សើចប្រធានាធិបតីអាមេរិក សើ្ទររយះមាត់

#ដូណាល់ ត្រាំ# #John Bolton# #កូរ៉េខាងជើង# #ទំនាក់ទំនង# #សង្គម# #អាមេរិក# #នយោបាយជាតិ#

8983

អតីតទីប្រឹក្សាសន្ដិសុខសេតវិមាន បានអះអាងថា រហូតមកដល់ពេលនេះ មេដឹកនាំកូរ៉េខាងជើង កំពុងតែសើចចំអកយ៉ាងខ្លាំងដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញទំនាក់ទំនង រវាងមេដឹកនាំទាំង២នេះ។

លោក John Bolton អតីតទីប្រក្សាសន្ដិសុខជាតិអាមេរិក បានថ្លែង កាលពីថ្ងៃទី២១ ខែមិថុនា ថា លោកគិតថា នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងតែសើចចំអកយ៉ាងខ្លាំងដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះគំនិតរបស់គាត់ ជុំវិញទំនាក់ទំនង​របស់មេដឹកនាំ នៃប្រទេសទាំង២នេះ។

លោក Bolton បានថ្លែងទៅកាន់សារព័ត៌មាន ABC ថា លិខិតជាច្រើនច្បាប់ ដែលប្រធានា​ធិបតី​អាមេរិក បានបង្ហាញដល់សារព័ត៌មាន…ត្រូវបានសរសេរដោយមុខងារមួយចំនួន នៅ​ក្នុងការិយាល័យរបស់​បក្ស​ពលករកូរ៉េខាងជើង។ «ខ្ញុំគិតថា លោក គីម ជុងអ៊ុន នឹងសើចយ៉ាងខ្លាំងពីរឿងនេះ» ។ លោកប្រធានាធិបតី មើលទៅមេដឹកនាំកូរ៉េខាងជើង ដូចជាការទុកចិត្តលើទំនាក់ទំនងនោះស៊ីជម្រៅណាស់។ ប៉ុន្ដែមិត្តភាពមិនមែនស្ថិតក្នុងចំណោមទំនាក់ទំនងការទូតនោះឡើយ។

អតីតទីប្រឹក្សាសន្ដិសុខរូបនេះ បានបន្ថែមថា ខ្ញុំគិតថា ​លោក Trump មិនសមនឹងតំណែងនោះទេ ហើយសង្ឃឹមថា លោក ត្រាំ ទទួលតំណែងជាប្រធានាធិបតីតែមួយអាណត្តិប៉ុណ្ណោះ។ ​ក្នុងនាមជាប្រធានាធិបតីនោះ លោក ត្រាំ មានចំណុចជាច្រើន មិនអាចដោះស្រាយបាន ជាពិសេស ករណីកូវីដ១៩ ជាដើម៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)