SaroeunPheara
· 2020-06-23
ខ្សែប្រយុទ្ធ Immobile ត្រៀមបន្តកុងត្រាថ្មីជាមួយ Lazio រហូតដល់ឆ្នាំ២០២៥
#កីឡា# #កុងត្រា# #ខ្សែប្រយុទ្ធ# #បាល់ទាត់អន្តរជាតិ# #Ciro Immobile#
2172
តាមសេចក្ដីរាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ក្លិប Lazio កំពុងត្រៀមបន្តកិច្ចសិន្យាថ្មីជាមួយខ្សែប្រយុទ្ធ Ciro Immobile រហូតដល់ឆ្នាំ២០២៥។

ថ្មីៗនេះ មានសេចក្តីរាយការណ៍នៅអង់គ្លេសបានឱ្យដឹងថា ក្លិប Newcastle United កំពុងត្រៀមដាក់សំណើផ្ទេរយក Immobile នៅរដូវក្តៅនេះ ប៉ុន្តែសាមីខ្លួនហាក់ចង់បន្តកុងត្រាថ្មីលេងនៅ Lazio រយៈពេលវែងទៀត។

យ៉ាងណាមិញបើយោងតាមកាសែត Tuttosport បានអះអាងថាកីឡាករអន្តរជាតិអ៊ីតាលីវ័យ៣០ឆ្នាំរូបនេះ កំពុងត្រៀមបន្តកិច្ចសន្យាថ្មីជាមួយ Lazio ដោយនឹងទទួលបានប្រាក់បៀវត្សប្រមាណ ៤លានផោនក្នុងមួយឆ្នាំ។ មួយវិញទៀត Immobile កំពុងផ្តោតលើការជួយក្រុមដើម្បីប្រជែងយកជើងឯក Serie A ជាមួយ Juventus នៅរដូវកាលនេះ។ បច្ចុប្បន្ន Lazio ឈរនៅលេខ២ មាន៦២ពិន្ទុ រីឯ Juventus ឈរនៅលេ១ មាន៦៦ពិន្ទុ។ យ៉ាងណាមិញក្រុម Lazio នៅសល់១២ប្រកួតទៀតក្នុងដៃ ខណៈពេលដែល Juventus នៅសល់១១ប្រកួត។

គួរឱ្យដឹងដែរថា ក្នុងរដូវកាលនេះ Immobile បង្ហាញខ្លួនឱ្យក្លិប Lazio បានចំនួន ២៦ប្រកួត នៅក្របខ័ណ្ឌ Serie A ហើយរកគ្រាប់បាល់បញ្ចូលទី ២៧គ្រាប់ផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)