
Wow Cambodian
· 2020-06-23
សំណង់ប្រវត្តិសាស្ត្រវិហារកាតូលិកដ៏ធំមួយធ្លាប់មានវត្តមានកណ្ដាលរាជធានីភ្នំពេញ
#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #វិហារកាតូលិក# #ក្រសួងប្រៃសណីយ៍# #សំណង់#
21263
រាជធានីភ្នំពេញធ្លាប់មានសំណង់វិហារកាតូលិកសាសនាគ្រិស្ដដ៏ធំមួយនៅចំកណ្ដាលក្រុងភ្នំពេញកាលពីជិត៧០ឆ្នាំមុន ដែលមានទីតាំងជាប់សាលារាជធានីភ្នំពេញលើទីតាំងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាពេលបច្ចុប្បន្ន។
សំណង់ជាប្រវត្តិសាស្ត្រនោះ ត្រូវបានចុះព្រះបឋមសីលាសាងសង់ដោយអតីតព្រះមហាក្សត្រិយ៍ខ្មែរមួយព្រះអង្គ គឺព្រះករុណា ព្រះនរោត្តមសុរាម្រិត ជាព្រះបិតាបង្កើតសម្តេចព្រះនរោត្តមសីហនុ នៅថ្ងៃទី ២៦ តុលា ឆ្នាំ១៩៥២ ប៉ុន្តែក្រោយមកត្រូវបានកម្ទេចចោលដោយរបបអាវខ្មៅ។
សហគមន៍កាតូលិកមានវត្តមានលើទឹកដីកម្ពុជាជាង៤០០ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ១៥៥៥នៅពេលលោក ហ្គាស្ប៉ា ដាគ្រួស ជាបព្វជិតព័រទុយហ្គាល់ បាននាំចូលមកកម្ពុជា។ ក្រោយមកមានគ្រិស្តបរិស័ទមកពីប្រទេសជាច្រើនចូលមកកម្ពុជា និងតាំងទីដំបូងនៅស្រុកពញាឮ និងក្រោយមកប្ដូរមកភ្នំពេញតាមសំណើរបស់ព្រះបាទនរោត្តមក្នុងឆ្នាំ១៨៦៦៕ កែសម្រួល៖ Wow Cambodian
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ
សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក
មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ
តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
យោបល់ទាំងអស់ (0)