TuonVibot
· 2020-06-25
ក្រុមហ៊ុនបញ្ជាក់ថា OnePlus Nord នឹងមកដល់ខែកក្កដាខាងមុខនេះ
#OnePlus Nord# #បច្ចេកវិទ្យា# #ទូរសព្ទ# #ចេញលក់# #ក្រុមហ៊ុន OnePlus#
1423
ស្មាតហ្វូនដែលមានតម្លៃសមរម្យនាពេលខាងមុខរបស់ក្រុមហ៊ុន OnePlus ធ្លាប់បានចេញផ្សាយជាព័ត៌មានអស់រយៈពេលជាច្រើនខែ ប៉ុន្តែកាលពីម្សិលមិញយើងទទួលបានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន OnePlus នឹងចេញលក់ជាផ្លូវការនូវទូរសព្ទស៊េរីថ្មីនៅខែកក្កដាខាងមុខនេះ ។

តាមរយៈវេទិការមួយរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Pete Lau បានបញ្ជាក់ពីម៉ូឌែលថ្មីនេះ និងបានបង្ហោះក្នុងគណនី Instagram ផ្លូវការជាមួយនឹងចំណុចទាក់ទាញរបស់វា និងបានសរសេរថា onepluslitezthing។ នេះគ្រាន់តែជាសារសម្រាប់បង្ហាញទូរសព្ទដែលមានតម្លៃសមរម្យដំបូងបំផុតរបស់ក្រុមហ៊ុន One Plus ។

ពាក្យចចាមអារ៉ាមដំបូងបានលើកឡើងថាទូរសព្ទនេះនឹងត្រូវបានគេហៅថា OnePlus 8 Lite ប៉ុន្តែមានព័ត៌មានផ្សេងចុះផ្សាយឈ្មោះទូរសព្ននេះថា OnePlus Z ខណៈដែលរបាយការណ៍ថ្មីៗនេះបានបង្ហាញថា OnePlus Nord ជាឈ្មោះចុងក្រោយ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)