SaroeunPheara
· 2020-06-24
ឧទ្យាន Nong Nooch បើកឱ្យអ្នកមកពីក្រុងបាងកក និងខេត្តចំនួន៦ចូលទស្សនាឥតគិតថ្លៃ
#ឧទ្យាន Nong Nooch# #បាងកក# #សង្គម# #ក្រុង Pattaya# #ព័ត៌មានសង្គម#
2946
ឧទ្យានត្រូពិច Nong Nooch ជាឧទ្យានផ្កាធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានទីតាំងនៅជិតក្រុង Pattaya ក្នុងខេត្ត Chonburi នឹងផ្តល់ជូនការចូលទស្សនាដោយឥតគិតថ្លៃដល់ប្រជាជនមកពីខេត្តចំនួន ៦ និងស្រុកចំនួន១០ នៃទីក្រុងបាងកកនៅខែកក្កដាខាងមុខនេះ។

ស្រុកទាំង ១០ នៅទីក្រុងបាងកករួមមាន៖ Bangkhen, Saimai, Don Muang, Lak Si, Chatuchak, Buengkum, Bangkapi, Lat Phrao, Wangthonglang និង Huai Khwang។ រីឯខេត្តទាំង៦ មានដូចជា Ayutthaya, Sing Buri, Ang Thong, Chai Nat, Samut Prakarn និង Chachoengsao ។

ប្រជាជនដែលរស់នៅក្នុងតំបន់បានរៀបរាប់ខាងលើ គឺគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះ ក៏អាចចូលទស្សនាដោយឥតគិតថ្លៃគ្មានដែនកំណត់ពេញមួយខែនៃខែកក្កដាបាត់ទៅហើយ។ លោក Kampol Tansajja បានមានប្រសាសន៍ថា យុទ្ធនាការចូលរួមដោយសេរីនេះត្រូវបានបង្កើតឡើងដើម្បីសុភមង្គលប្រជាជនថៃ និងជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យវិស័យទេសចរណ៍ក្នុងស្រុកមានដំណើរការឡើងវិញ បន្ទាប់ពីច្បាប់រឹតបន្តឹងត្រូវបានផ្អាក។

ឧទ្យានត្រូពិក Nong Nooch បានរៀបចំនូវភាពទាក់ទាញនិងសកម្មភាពមួយចំនួនដូចជា ការតាំងពិព័រណ៍ដាយណូស័រ សួនដំបងយក្ស របាំវប្បធម៌ និងការបង្ហាញដំរីចំនួនពីរដងក្នុងមួយថ្ងៃរាល់ចុងសប្តាហ៍ និងថ្ងៃសម្រាក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
មួយករណីទៀតហើយ! បាក់រលំដងស្ទូចសំណង់នៅផ្លូវរាមាទី២ ក្នុងខេត្តសាមុតសាខនបណ្តាលឲ្យមនុស្ស០២ នាក់ស្លាប់ និងរបួសជាច្រើននាក់
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
លោក Yoon Suk Yeol ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទពុករលួយក្នុងសេចក្តីសម្រេចលើកដំបូងលើច្បាប់អាជ្ញាសឹក
យោបល់ទាំងអស់ (0)