PhangVengAn

· 2020-06-25

មិនមែនតែ Barca ទេ Real Madrid ក៏ទទួលជ័យជម្នះដែរសប្តាហ៏នេះ

#La Liga# #Real Madrid# #ស៊ុតបញ្ចូលទី# #កីឡា# #បាល់ទាត់អន្តរជាតិ#

12353

ក្លឹបអធិរាជស Real Madrid ដែលកំពុងឈរលើកំពូលតារាង La Liga ក្រោយ Barca បានប្រកួតស្មើសប្តាហ៏មុន ពេលនេះបានបន្តទទួលជ័យជម្នះទៀតហើយសប្តាហ៏នេះដោយបានយកឈ្នះលើក្លឹបMallorca ក្នុងលទ្ធផល ២ ទល់នឹង ០។

គ្រាប់ទី១ធ្វើបានដោយកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលVinicius Junior នៅនាទីទី១៩។ ចូលដល់តង់ទី២ មេក្រុមដ៏កាច Sergio Ramos បានស៊ុតបញ្ចូលទីFree Kick យ៉ាងស្អាតចូលទី នៅនាទីទី ៥៦។ 

លទ្ធផលនេះធ្វើអោយ Real Madrid បន្តកាន់កាប់កំពូលតារាងរបស់ខ្លួនដោយមាន ៦៨ ពិន្ទុស្មើគ្នាជាមួយ Barcelona តែឈ្នះការប្រកួតទល់គ្នា(Head to Head)។ គួរបញ្ជាក់ផងដែរថា La Liga នៅសល់តែ ៧ ប្រកួតទៀតប៉ុណ្ណោះដើម្បីសម្រេចរកឃើញអ្នកឈ្នះពានលីគពិតប្រាកដ។

ប្រភព៖ Livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស