SaroeunPheara
· 2020-06-26
ព្យុះរដូវក្តៅបានធ្វើឱ្យខេត្តចំនួន៤នៅប្រទេសថៃរងការខូចខាត
#Chayapol Thitisak# #ព្យុះ# #Phayao# #គ្រោះធម្មជាតិ# #សង្គម#
1014
ព្យុះរដូវក្តៅបានវាយប្រហារទៅលើខេត្ត Phayao, Lampang, Lamphun និង Chachoengsao នៃប្រទេសថៃអស់រយៈពេល ៣ថ្ងៃ ដោយមាន ៧ ស្រុកទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនមានអ្នកណាម្នាក់បានរងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។

លោក Chayapol Thitisak អគ្គនាយកកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនាថា ព្យុះនេះបណ្តាលមកពីខ្យល់មូសុងនិរតីបក់បោកលើសមុទ្រ Andaman។

រូបតំណាង
នាយកដ្ឋានបានបញ្ជូនក្រុមមន្រ្តីដែលគាំទ្រដោយទាហានជួយជួសជុលផ្ទះក៏ដូចជាចែកស្បៀងអាហារ និងសម្ភារចាំបាច់នានា។ ពួកគេថែមទាំងបានកត់ត្រានូវការខូចខាតរបស់ប្រជាពលរដ្ឋដើម្បីស្នើសុំជំនួយពីអាជ្ញាធរបន្ថែមផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The nation thailand
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីក្រុងពលី និងសូត្រមន្តឡើងអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា
ក្រសួងធម្មការប្រឆាំងជំទាស់ចំពោះសកម្មភាពយោធាថៃ ដែលតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា
សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការ
កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី
យោបល់ទាំងអស់ (0)