
Switching - ចម្លាស់
· 2020-06-26
មនុស្សស្រីដែលចូលចិត្ដលេងសើចកំប្លុកកំប្លែងច្រើន តែមិនចូលចិត្ដយកបេះដូងមនុស្សប្រុសមកលេងសើច!
#រឿងនិទាន និងប្រលោមលោក# #លេងសើច# #សិទ្ធិនារី# #មនុស្សស្រី# #កម្សាន្ត#
20447
សួស្ដី! ខ្ញុំឈ្មោះ សិទ្ធិនារី ជាមនុស្សស្រីដែលចូលចិត្ដលេងសើចកំប្លុកកំប្លែងច្រើន តែមិនចូលចិត្ដយកបេះដូងមនុស្សប្រុសមកលេងសើចជាមួយទេ!
អីយាស! ឃើញសើចសប្បាយដូចផ្កាត្រូវទឹកសន្សើមអញ្ចឹង តិចថាអត់ដែរខូចចិត្ដរឿងស្នេហា បេះដូងខ្លោចផ្សារ ប្រេះស្រាំអីអញ្ចឹងទៅ! ចម្លើយគឺថា ខ្ញុំធ្លាប់ ធ្លាប់ឈឺចាប់ដោយសារស្នេហាខ្លាំងបំផុតម្ដងដែរ ជាហេតុដែលធ្វើអោយខ្ញុំគិតថា ខ្ញុំមិនត្រូវធ្វើបាបចិត្ដអ្នកដទៃដូចដែលអ្នកដទៃធ្វើបាបចិត្ដខ្ញុំនោះទេ។
និយាយមិនហែកកេរ្ដហ៍អីទេ ខ្ញុំដឹងថាមនុស្សស្រីភាគច្រើនមិនខ្វះទេអ្នកចូលមកថ្នាក់ថ្នមជំនួសតំណែងសង្សារចាស់ស្អីហ្នឹង ហើយក៏មានមនុស្សស្រីភាគច្រើនដែលទទួលអ្នកថ្មីមកធ្វើជាអ្នកកំដរដើម្បីអោយខ្លួនបំភ្លេចអ្នកចាស់តែប៉ុណ្ណោះឯង បន្ទាប់មកអាងចុងបញ្ចប់និយាយប្រាប់គេថា «សុំទោសខ្ញុំអត់ទាន់ភ្លេចសង្សារចាស់ខ្ញុំទេ ខ្ញុំយកយើងដើម្បីតែបញ្ឈឺសង្សារចាស់ខ្ញុំតែប៉ុណ្ណោះ» (គិតៗទៅអានិតមនុស្សប្រុសដែរ គេយកលេងសើចផ្លូវចិត្ដរហូត HIK HIK )។
ខ្ញុំក៏មិននិយាយបន្ទោសគេអីដែរ ព្រោះប្រហែលគេមានវិធីសាស្រ្ដកាត់ចិត្ដពីស្នេហ៍ចាស់ខុសគ្នា។
តែបើនិយាយសម្រាប់ខ្ញុំវិញ ខ្ញុំប្រហែលជាមិនជ្រើសរើសវិធីនោះមកដើម្បីអោយខ្លួនឯងសប្បាយចិត្ដ ហើយធ្វើអោយអ្នកដទៃខូចចិត្ដនោះទេ។
ហេតុអ្វីត្រូវធ្វើបាបចិត្ដអ្នកដទៃ បើខ្លួនឯងយល់ច្បាស់ពីអារម្មណ៍ឈឺចាប់ថាវាឈឺកម្រិតណាហើយហ្នឹង? បើធ្លាប់ឈឺចាប់ គួរតែប្រាប់ខ្លួនឯងថា «អ្នកនឹងមិនធ្វើអោយមនុស្សថ្មីដែលអ្នកស្រលាញ់ស្គាល់អារម្មណ៍ឈឺចាប់ដូចដែលអ្នកធ្លាប់ជួបទេ អ្នកត្រូវមើលថែគេអោយល្អបំផុតទៅតាមសមត្ថភាពដែលអ្នកធ្វើបាន!» ហើយមួយទៀត ហេតុអ្វីត្រូវធ្វើបាបចិត្ដអ្នកដទៃដើម្បីសងសឹកអ្នកចាស់ បើអ្នកចាស់ដែលធ្វើបាបអ្នកគេទៅចោលអ្នកហើយហ្នឹង! ចង់ធ្វើបាបអ្នកដែលស្រលាញ់យើងដោយសារមនុស្សមិនស្រលាញ់យើង? បានប្រយោជន៍អីបើគ្នានោះអត់ដឹងអីផងហ្នឹង?
ខ្ញុំដឹងថា ការឈឺចាប់វាពិបាកពណ៌នាណាស់ នៅពេលដែលមនុស្សដែលយើងខំថែរក្សាចិត្ដស្រលាញ់ដើម្បីគេ ចាកចេញពីយើងនោះ! អ្នកអាចខឹង អ្នកអាចសងសឹក អ្នកអាចស្អប់គេបាន តែសូមមេត្តាកុំយកជីវិតមនុស្សម្នាក់ផ្សេងទៀតដែលថែរក្សាចិត្ដស្មោះជូនអ្នក មកធ្វើជាក្រឡាអុកក្នុងវិធីសងសឹករបស់អ្នកអី!
បើមិនទាន់ច្បាស់លាស់ជាមួយនរណាម្នាក់ទេ រៀនរស់នៅម្នាក់ឯងសិនទៅ សូមកុំព្យាយាមបំផ្លាញទឹកចិត្ដ និងក្ដីស្រលាញ់របស់គេ។ ណែ! កម្មពៀរមានពិតណា!
ពីខ្ញុំ សិទ្ធិនារី !
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើជួបប្រុសចេញពីគ្រួសារ ៤ ប្រភេទនេះ ស្រីៗសុខចិត្តនៅព្រៅ ក៏មិនយកជីវិតទៅពាក់ព័ន្ធ ទាក់ទង សន្សំកម្មដាក់ខ្លួូននៅឡើយ នៅម្នាក់ឯងសប្បាយចិត្តជាង

រឿងដែលមនុស្សស្រីគិតខុស ក្នុងការសម្រេចចិត្តរៀបការ ទើបធ្វើឱ្យជីវិតគូមិនសមប្រកប

តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

គ្រោះកើតព្រោះមាត់ ដោយសារតែការពោលពាក្យទាំង៥យ៉ាងនេះចេញទៅ

យោបល់ទាំងអស់ (56)
រូបភាព
· 2021-03-08
😍😍
មិត្ត418485240
· 2020-07-20
😗
មិត្ត310891796
· 2020-07-19
😍😍😍😎
មិត្ត494250522
· 2020-07-18
😅
កាកា១៩
· 2020-07-17
Hello. ជួុយ "👍" ខ្ញុំមួុយ ❤ ខ្ញុំនឹងសងអ្នកវិញ OK " Thank you 🙏 👇ឆ្លើយតប 🙏
មិត្ត648723318
· 2020-07-16
😘😘😘
Dara Coca
· 2020-07-16
😎
ID77549036
· 2020-07-14
😘😘😘
Chi Eang 123
· 2020-07-11
😮😮😮
Fly Toch
· 2020-07-11
😃😃😃😃😃
SOTHAN
· 2020-07-09
😎😋🤗
មិត្ត327436245
· 2020-07-07
🤗🤗😎🤗🤗
iD266949136
· 2020-07-07
Ok 👌
IDAh Pha77517514
· 2020-07-07
🙄🙄
Sokhen sokhen
· 2020-07-07
😂😂😂😂😂😁😁😁😁🤡🤡🤡🤡🤡
- 1
- 2
- 3
- 4
ទៅកាន់