SaroeunPheara
· 2020-06-26
Man City កាន់តែកៀកយកបានខ្សែការពារ Koulibaly ពីក្លិប Napoli មែនទែនហើយ
#Koulibaly# #កីឡា# #Napoli# #Man City# #បាល់ទាត់អន្តរជាតិ#
1703
ក្រុម Manchester City ត្រូវបានគេរាយការណ៍ថា ជាក្លិបមួយក្នុងចំណោមក្លិបជាច្រើនទៀត ដែលមានភាគរយខ្ពស់យកបានខ្សែការពារ Kalidou Koulibaly ពី Napoli នៅទីផ្សារកីឡារដូវក្តៅបើកទ្វារនាពេលខាងមុខ។

ខ្សែការពារអន្តរជាតិសេណេហ្គាល់រូបនេះ បានក្លាយជាគោលដៅផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍ពីបណ្តាក្លិបធំៗនៅតំបន់អឺរ៉ុប ដោយរួមមានដូចជា Liverpool, Manchester United, Tottenham, Real Madrid និង Barcelona ជាដើម ដែលសុទ្ធតែបានដាក់សំណើចុះហត្ថលេខានៅរដូវក្តៅ។ គួរឱ្យដឹងដែរថា កាលពីមួយរយៈមុននាយកប្រតិបត្តិរបស់ក្លិប Napoli ធ្លាប់ចេញមកបញ្ជាក់ម្តងរួចហើយថា ប្រសិនបើក្លិបណាហ៊ានចំណាយចាប់ពីមិនក្រោម ១០០លានផោនទៅ នោះនឹងអាចចុះហត្ថលេខាយក Koulibaly បានភ្លាម។

យ៉ាងណាមិញ បើតាមការអះអាងរបស់កាសែត Sunday Times បានឱ្យដឹងថា Man City កាន់តែកៀកនឹងការចុះហត្ថលេខាយក Koulibaly ពី Napoli មែនទែនហើយ បន្ទាប់ពីភាគីទាំងសងខាងស្ថិតក្នុងដំណាក់កាលចរចាគ្នាដោយរលូន។ Koulibaly ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកសំខាន់នៅតំបន់ការពារកណ្តាល ក្រោមការដឹកនាំរបស់លោក Pep Guardiola។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)