
TuonVibot
· 2020-06-26
ទូរសព្ទ Google Pixel 4a នឹងជិតចេញជាផ្លូវការហើយ
#FCC# #បច្ចេកវិទ្យា# #ទូរសព្ទ# #ចេញលក់# #Google Pixel 4a#
2808
ទូរសព្ទ Google Pixel 4a ត្រូវបានគេសន្មតថា នឹងមកដល់ក្នុងខែឧសភា ប៉ុន្តែការដាក់បង្ហាញនៃការចេញលក់ជាផ្លូវការនេះត្រូវបានពន្យាពេលដល់ខែមិថុនាវិញ។ មកដល់ពេលនេះមិនទាន់មានព័ត៍មានផ្លូវការណាមួយចេញពីក្រុមហ៊ុន Google នៅឡើយទេ ប៉ុន្តែស្មាតហ្វូនមួយនេះអាចនឹងត្រូវបញ្ជាក់ពី FCC របស់សហរដ្ឋអាមេរិកថានឹងជិតបង្ហាញជាផ្លូវការនៅពេលឆាប់ៗនេះហើយ ។
ភ្នាក់ងារ FCC បានរាយការណ៍ថា ទូរសព្ទនេះមានលេខម៉ូដែលបីផ្សេងគ្នាគឺ G025N, G025M និង G025J ។ ឯកសារដែលចែករំលែកដោយ FCC ក៏បានបង្ហាញផងដែរថា Google នឹងមានភាពទាក់ទាញជាងទូរសព្ទស៊េរីមុនៗថែមទៀត ។
ការលេចធ្លាយមុននេះបានបង្ហាញថា ទូរសព្ទ Google Pixel 4a នឹងមានបន្ទះឈីប Snapdragon 730 SoC ជាមួយ RAM ទំហំ 6GB និងមានទំហំអង្គផ្ទុកទិន្ទន័យចំនួនពីរជម្រើសគឺ 64GB និង 128GB ។
ស្មាតហ្វូន Pixel 4a នឹងបំពាក់អេក្រង់ទំហំ 5.81 inch កម្រិត FullHD + OLED ដែលមានកាមេរ៉ាមុខ ទំហំ 8MP ជាមួយថាមពលថ្ម 3,080 mAh ដែលមានឆ្នាំងសាកថ្មទំហំ 18W តាមរយៈរន្ធ USB-C ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)