SaroeunPheara

· 2020-06-27

អបអរសាទរ! Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Bundesliga

#Bayern Munich# #Lewandowski# #កីឡា# #Bundesliga# #បាល់ទាត់អន្តរជាតិ#

2507

ខ្សែប្រយុទ្ធឆ្នើមប្រចាំក្លិប Bayern Munich កីឡាករ Robert Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើម នៅក្នុងក្របខ័ណ្ឌ Bundesliga រដូវកាល ២០១៩-២០។

រដូវកាលនេះ កីឡាករអន្តរជាតិប៉ូឡូញវ័យ ៣១ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយអាចរកគ្រាប់បាល់បញ្ចូលទីគ្រប់ក្រុមទាំងអស់ក្នុងក្របខ័ណ្ឌ Bundesliga ពោលគឺសរុបចំនួន ៣៣គ្រាប់ ពីការបង្ហាញខ្លួន ៣០ប្រកួត ម្ល៉ោះហើយទើបធ្វើឱ្យរូបគេឈ្នះពានរង្វាន់កីឡាករឆ្នើមជាលើកទី៤ ក្នុងអាជីព។ យ៉ាងណាមិញ ខ្សែបម្រើស្លាប Jadon Sancho កីឡាកររបស់ក្លិប Borussia Dortmund ទទួលបានចំណាត់ថ្នាក់លេខ២ រីឯខ្សែប្រយុទ្ធ Kai Havertz កីឡាកររបស់ក្លិប Bayer Leverkusen ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងរដូវកាលនេះ។

សម្រាប់រដូវកាលនេះទៀតសោត Lewandowski ក៏ជាផ្នែកមួយសំខាន់ក្នុងការជួយជ្រោមជ្រែងក្លិប Bayern Munich ឱ្យឈ្នះជើងឯកក្របខ័ណ្ឌ Bundesliga ផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore.

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)