Rathana
· 2020-06-27
ការប្រើប្រាស់សាច់ប្រាក់ត្រូវបានកាត់បន្ថយ ខណៈការទូទាត់ថ្លៃទំនិញ តាមប្រព័ន្ធអនឡាញមានការកើនឡើងខ្ពស់
#ការចរាចរណ៍សាច់ប្រាក់# #អាជីវកម្ម# #សង្គម# #បច្ចេកវិទ្យា# #កំណើនអ្នកប្រើប្រាស់អ៊ីនធើណេត#
7430
ការកើនឡើងនូវភាពសំបូរបែប ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិងអ៊ីនធើណេត បានធ្វើឱ្យប្រជាជនកម្ពុជាមានការពេញនិយមខ្លាំង ក្នុងការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ នៅខណៈបច្ចេកវិទ្យារីកចម្រើនកាន់តែខ្ពស់ឡើងៗ ការប្រើប្រាស់សាច់ប្រាក់ រងផលប៉ះពាល់ជាខ្លាំង ដោយសារការទូទាត់អេឡិចត្រូនិកមានការកើនឡើងខ្ពស់ដែរ ដូច្នេះទើបជំរុញឲ្យគ្រប់គ្នា ប្ដូរទៅរកដំណោះស្រាយ នៃការទូទាត់ប្រាក់ តាមបែបឌីជីថលវិញ។
អ្នកពាក់ព័ន្ធនៅក្នុងវិស័យអាជីវកម្ម មានក្តីរំពឹងថា ចំណូលដែលបានមកពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ អាចនឹងមានការកើនឡើងប្រហែល៣០% ដែលស្មើនឹង១៦៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២០ បើធៀបទៅនឹងឆ្នាំទៅមុន។
ទន្ទឹមនឹងនេះ ចំនួនអ្នកបញ្ជាទិញទំនិញតាមអនឡាញ ក៏មានក្តីរំពឹងថា អាចនឹងកើនឡើង ២០% ដែលស្មើនឹង៤,៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២០នេះផងដែរ។
ផ្អែកតាមលទ្ធផលខាងលើនេះ មានក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើន បានកំពុងខិតខំអភិវឌ្ឍន៍នូវបច្ចេកវិទ្យារបស់ខ្លួន ដើម្បីឈានទៅរកការប្រកួតប្រជែងមួយ សម្រាប់អតិថិជនរបស់ពួកគេ។
បើតាមលោក Wenhui Yang អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន UnionPay អន្តរជាតិ បានចាត់ទុកអតិថិជនជាអាទិភាពចំបងរបស់ UnionPay។ UnionPay មានគោលបំណង បន្តការផ្ដល់ជូន នូវដំណោះស្រាយទូទាត់លំដាប់ពិភពលោក ដោយមានកិច្ចសហការយ៉ាងសកម្មជាមួយអ្នកលក់ទំនិញ និងអ្នកផ្គត់ផ្គង់សេវាកម្មល្បីៗ និងមានប្រជាប្រិយភាព មានដូចជា Amazon, Farfetch, G2A, iHerb និងដៃគូជាច្រើនទៀត។
លោកមានប្រសាសន៍ថា៖”ពាណិជ្ជករដែលជាដៃគូទាំងនេះ ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន ពីព្រោះពួកគេក៏មានបេសកម្មរួម នៃការផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ ដែលផ្តោតសំខាន់ទៅលើការទិញទំនិញអនឡាញ និងនាំមកជូននូវអត្ថប្រយោជន៍នៃភាពងាយស្រួល និងសុវត្ថភាពទៅដល់អតិថិជនទាំងអស់”។
ជាមួយគ្នាផងដែរ ការកើនឡើងនេះ ពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារប្រជាជនវ័យក្មេងនៅក្នុងប្រទេស បានប្រើប្រាស់បណ្ដាញអនឡាញជាញឹកញាប់ និងមានការកើនឡើងច្រើន ក្នុងបណ្ដាញសង្គម។
យោងទៅតាម Datareportalបានបង្ហាញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតបានកើនដល់ ១៥% ស្មើនឹង ៩,៧លាននាក់ ក្នុងខែមករា ឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩។ បណ្ដាញសង្គមបានជ្រៀតចូលយ៉ាងខ្លាំងនៅកម្ពុជា ដែលកំពុងជួយជំរុញបន្ថែមដល់ករណីអាជីវកម្មសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក។
ជាទូទៅដំណើរនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក គឺត្រូវបានធ្វើឡើងតាមរយៈ ប័ណ្ណឥណទាន ឥណពន្ធ បង់ប្រាក់ជាមុន កាតនិម្មិត និងកាបូបលុយនិម្មិត (e-wallets) ដោយភ្ជាប់ជាមួយនឹងទូរស័ព្ទចល័ត នឹងអាចប្រើប្រាស់នៅផ្សារទំនើបៗល្បីៗតាមបណ្ដាញអ៊ីនធើណេត៕ ដោយ៖ឃួនលក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប្រទេសសឹង្ហបូរីបានបញ្ជាក់ពីករណីដំបូងពីការទំនាក់ទំនងជិតស្និទ្ធនៃជំងឺស្វា
ទាហានអាមេរិក ឈរជើង នៅអាហ្វហ្គានីស្ថាន ២នាក់ ត្រូវបានសម្លាប់
រលាយក្នុងរដូវរងា៖NOAA រកឃើញថា ខែមករាដល់ខែកុម្ភៈធ្វើឲ្យកម្ដៅខ្លាំងបំផុត ទី៤រយៈពេល១៤០ឆ្នាំ នៃការរក្សាកំណត់ត្រា
បុរសម្នាក់ដឹកស្រាបៀរ២កេស អត់ទាន់ដល់គោលដៅផង រេចង្កូតបុកបង្គោលភ្លើង បោកក្បាលស្លាប់
ការណែនាំពិសេស
កូរ៉េខាងត្បូង ព្រមានចាត់វិធានការផ្លូវច្បាប់ ជុំវិញការឈ្លានពានរបស់យន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងកូរ៉េខាងជើង
អបអរសាទរ! សហគមន៍កសិកម្មទំនើបដំបូងសម្រាប់ដំណាំមៀនប៉ៃលិនត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងខេត្តប៉ៃលិន
កម្មវិធីពិនិត្យ សុខភាពភ្នែករបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
A Dialogue between Nature and Art: Shell Carving
យោបល់ទាំងអស់ (0)