SaroeunPheara
· 2020-06-28
ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ
#COVID-19# #អ្នកស្លាប់# #ប្រទេសថៃ# #សង្គម# #ព័ត៌មានសង្គម#
1958
នៅថ្ងៃសៅរ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ ករណីនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃមានចំនួន ៣១៦២នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។

មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសថៃមានអ្នកជំងឺដែលបានជាសះស្បើយសរុបចំនួន ៣០៥៣នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ៥១នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ គិតមកដល់ថ្ងៃនេះ អ្នកឆ្លងមេរោគកូវីដ-១៩នៅលើពិភពលោកបានកើនឡើងដល់ចំនួន ៩ ៩០៤ ៩៦៣នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៩៦ ៨៦៦នាក់ ។

រូបតំណាង
សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ២ ៥៥២ ៩៥៦នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលចំនួន ១ ២៨០ ០៥៤នាក់ និងប្រទេសរុស្ស៊ីចំនួន ៦២០ ៧៩៤នាក់ ។ ប្រទេសថៃឈរនៅចំណាត់ថ្នាក់ទី៩៥ ក្នុងចំណោមប្រទេសទាំង ២១១ ដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្លាំងអាវុធហត្ថ ចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍បារីអេឡិចត្រូនិក ចាប់បានវត្ថុតាងជាង ៣៩ម៉ឺនគ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
Exquisite glass artworks are actually made this way!!
Lancang-Mekong Voices Youth Symphony Erhu performance: Horse Racing
យោបល់ទាំងអស់ (0)