SaroeunPheara

· 2020-06-28

Napoli ដាក់គោលដៅផ្ទេរយកខ្សែបម្រើស្លាប Under របស់ក្លិប Roma នៅរដូវក្តៅនេះ

#Cengiz Under# #កីឡា# #Roma# #ខ្សែបម្រើ# #បាល់ទាត់អន្តរជាតិ#

2081

ក្លិប Napoli ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅផ្ទេរយកខ្សែបម្រើស្លាប Cengiz Under កីឡាកររបស់ក្លិប Roma នៅរដូវក្តៅនេះ ក្នុងតម្លៃ ៣០លានអឺរ៉ូ ឬប្រមាណ ៣៣លានដុល្លារ។

យោងតាមកាសែតអ៊ីតាលី Corriere dello Sport បានអះអាងថា ក្រោយខ្សែបម្រើស្លាប Jose Callejon ត្រៀមចាកចេញនៅចុងខែសីហាខាងមុខ ក្លិប Napoli អាចនឹងចុះហត្ថលេខាយកកីឡាករក្លិប Roma រូបនេះ មកពង្រឹងនៅតំបន់ខាងលើបន្ថែម ដោយពួកគេចាត់ទុកកីឡាករ Under ជាបេក្ខភាពនាំចូលមួយរូបនៅរដូវកាលក្រោយ។

គួរឱ្យដឹងដែរថា សម្រាប់រដូវកាលនេះ កីឡាករ Under បង្ហាញខ្លួនឱ្យក្លិប Roma ក្នុងក្របខ័ណ្ឌ Serie A បានចំនួន ១៦ប្រកួត និងរកបាន ៣គ្រាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)