
SaroeunPheara
· 2020-06-28
Lazio ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារម្នាក់របស់ក្លិប Verona
#កីឡា# #ខ្សែការពារ# #ក្លិប Lazio# #កិច្ចព្រមព្រៀង# #បាល់ទាត់អន្តរជាតិ#
1913
ក្លិប Lazio ត្រូវបានគេរាយការណ៍ថា ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារ Marash Kumbulla របស់ក្លិប Verona ក្នុងតម្លៃ ៣០លានអឺរ៉ូ ឬប្រមាណ ៣៣លានដុល្លារ។
យោងតាមកាសែតអ៊ីតាលី Corriere dello Sport បានអះអាងថា ខ្សែការពារ Kumbulla យល់ព្រមចុះកុងត្រារយៈពេល ៥ឆ្នាំ ជាមួយ Lazio ដោយទទួលបានប្រាក់បៀវត្ស ១.៥លាអឺរ៉ូ ក្នុងមួយឆ្នាំ ហើយរូបគេនឹងផ្លាស់មកនៅរដូវកាលក្រោយ។
គួរឱ្យដឹងដែរថា កីឡាករអន្តជាតិអាល់បានីវ័យ ២០ឆ្នាំ កំពុងលេងឱ្យក្លិប Verona នៅក្នុងក្របខ័ណ្ឌ Serie A រដូវកាលនេះ ដោយបង្ហាញខ្លួនបានចំនួន ២០ប្រកួត រកបាន ១គ្រាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)