TNAOT News
· 2020-06-28
រដ្ឋមន្ត្រីសុខាភិបាលក្រើនរំលឹកឲ្យពលរដ្ឋប្រយ័ត្នកូវីដ១៩
#ប្រយ័ត្ន# #រដ្ឋមន្ត្រី# #សុខាភិបាល# #ក្រើនរំលឹក# #សុខភាព# #ជំងឺ#
5318

ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃ កម្ពុជាមានអ្នកជំងឺកូវីដ១៩ កើនឡើងដល់១២នាក់។ ឃើញដូចនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកឲ្យពលរដ្ឋភ្ញាក់រឮកការពារខ្លួនតាមការណែនាំរបស់ក្រសួង។ លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង បញ្ជាក់ថា ប្រជាពលរដ្ឋត្រូវចេះផ្លាស់ប្ដូរទម្លាប់របស់ខ្លួនឲ្យស្របតាម ការរស់នៅធម្មតា តាមបែបគន្លងថ្មី។
នៅថ្ងៃទី២៨ មិថុនានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងតាមសេចក្តីប្រកាសព័ត៌មាន អំពាវនាវហើយអំពាវនាវទៀតដល់ប្រជាពលរដ្ឋ ឲ្យបន្តកិច្ចការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់របស់ខ្លួនឲ្យស្របតាម ការរស់នៅធម្មតា តាមបែបគន្លងថ្មី។
លោករដ្ឋមន្ត្រីថា ភាពធ្ងន់ធ្ងរនៃកូវីដ១៩ មិនត្រូវមើលរំលងនោះទេ ព្រោះកូវីដ១៩ អាចវ៉ៃលុកផ្លូវដង្ហើមយ៉ាងសាហាវ ដែលធ្វើឲ្យមនុស្សពិបាកដកដង្ហើម និងឈានដល់ការស្លាប់។
ជាការកត់សម្គាល់ នៅលើពិភពលោកបច្ចុប្បន្ន គេមិនទាន់រកឃើញ វ៉ាក់សាំងការពារកូវីដ១៩ នៅឡើយទេ ហើយប្រទេសជាច្រើនកំពុងឆ្លងយ៉ាងធ្ងន់ធ្ងរ ទៀតផង។ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជោគជ័យមិនឆ្ងាយ(Success is not far away)
ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង បង្កឲ្យខូចខាតសម្ភារៈស្ទើតែទាំងស្រុង
បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?
មួយករណីទៀតហើយ! បាក់រលំដងស្ទូចសំណង់នៅផ្លូវរាមាទី២ ក្នុងខេត្តសាមុតសាខនបណ្តាលឲ្យមនុស្ស០២ នាក់ស្លាប់ និងរបួសជាច្រើននាក់
យោបល់ទាំងអស់ (0)