SaroeunPheara

· 2020-06-28

ក្តៅៗ! ក្លិប Espanyol ឈានដល់ការចែកផ្លូវគ្នាជាមួយលោក Fernandez ជាផ្លូវការ

#La Liga# #Abelardo Fernandez# #កីឡា# #គ្រូបង្វឹក# #បាល់ទាត់អន្តរជាតិ#

2702

ក្លិប Espanyol សម្រេចបញ្ឈប់តួនាទីរបស់លោក Abelardo Fernandez មិនឱ្យបន្តធ្វើជាគ្រូបង្វឹកទៀត ក្រោយក្លិបមិនអាចទទួលយកលទ្ធផល ដែលលោកដឹកនាំកន្លងទៅនៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga រដូវកាលនេះ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីក្លិប Espanyol នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក្លិប Espanyol បានតែងតាំងលោក Fernandez ឱ្យធ្វើជាគ្រូបង្វឹកផ្លូវការ ដោយត្រូវជាអ្នកមកជំនួសលោក David Gallego ដែលក្លិបបានបញ្ឈប់តួនាទីនៅខែតុលា ឆ្នាំជាមួយគ្នានេះ។ យ៉ាងណាមិញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក Fernandez ត្រូវក្លិបបានបញ្ឈប់ពីតួនាទី បន្ទាប់ពីដឹកនាំមិនបានល្អ ពោលគឺបច្ចុប្បន្ន Espanyol កំពុងឈរនៅបាតតារាង ដោយមាន ២៤ពិន្ទុ ហើយនឹងត្រូវប្រជែងជាមួយក្លិប Leganes និង Mallorca ដើម្បីដណ្តើមយកកៅអីលេងនៅក្របខ័ណ្ឌ La Liga រដូវកាលក្រោយបន្តទៀត ខណៈពេលដែលនៅសល់ ៧ប្រកួតក្នុងដៃ។

ក្រោយលោក Fernandez ចាកចេញ ក្លិប Espanyol បានតែងតាំងលោក Francisco Rufete ដែលជាអតីតកីឡាកររបស់ពួកគេ ឱ្យមកដឹកនាំបណ្ដោះអាសន្នរហូតដល់ចប់រដូវកាលនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-espan 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)