Sokundara
· 2020-06-29
Benzema វ៉ាយកែងបញ្ចូនឲ្យមិត្ដរួមក្រុមយ៉ាងស្អាត ជួយ Real Madrid ដាច់២ពិន្ទុ លើ Barca
#Benzema# #Real Madrid# #កីឡា# #Barca# #បាល់ទាត់អន្តរជាតិ#
10792
Karim Benzema បានធើ្វការបញ្ចូនបាល់ឲ្យមិត្ដរួមក្រុម ដោយប្រើបច្ចេកទេសវ៉ាយកែងចូលប្រឡោះជើងខែ្សការពារ ក្នុងការប្រកួតដែល Real Madrid យកឈ្នះក្រុមម្ចាស់ផ្ទះ Espanyol ដោយលទ្ធផល ១-០ កាលពីយប់មិញនេះ។

១គ្រាប់គត់ក្នុងការប្រកួតខាងលើ ធើ្វបានសម្រេចដោយ Casemiro នៅនាទីទី៤៥ ដោយការបញ្ចូនបាល់វ៉ាយកែងបកក្រោយយ៉ាងស្អាតពី Benzema។
លទ្ធផលនេះបានធើ្វឲ្យ Real Madrid បន្ដឈរនៅកំពូលតារាង ដោយលើសក្រុមលេខ២ Barcelona ចំនួន២ពិន្ទុ៕

ប្រភព៖ Dailymail
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)