TuonVibot
· 2020-06-29
មិត្តភាពរបស់ Jisoo និង Bona នៅតែមានភាពរឹងមាំដដែល
#Jisoo# #កម្សាន្ត# #តារាអន្តរជាតិ# #BLACKPINK# #Bona#
1686
នៅថ្ងៃទី២៨ ខែមិថុនា ក្រុមតារាចម្រៀង BLACKPINK បានសម្តែងបទថ្មីរបស់របស់ពួកគេ "How You Like That" ជាលើកដំបូងក្នុងកម្មវិធីតន្រ្តី Inkigayo របស់ស្ថានីយ៍ទូរទស្សន៍ SBS ។

នៅថ្ងៃដដែល កញ្ញា Jisoo សមាជិកក្រុម BLACKPINK បានយករូបថតរបស់នាង ដែលថតជាមួយ Bona បង្ហោះចូលក្នុង Stories Instagram ដើម្បីបង្ហាញថានាងនូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយកញ្ញា Bona ដែលជាសមាជិក្រុម WJSN ។

Jisoo បានចែករំលែករូបថតគួរឱ្យស្រលាញ់មួយដែលនាងបានផ្តិតយករូបភាពជាមួយ Bona ហើយបន្ថែមចំណងជើងថា “រីករាយដែលបានជួបអ្នក” ។ បន្ទាប់មក Bona បានបង្ហោះយករូបថតរបស់ពួកគេបង្ហោះចូលក្នុងបណ្តាញសង្គម Instagram ដូចគ្នា ដោយបានសរសេរថា “នេះជាលើកដំបូងក្នុងរយៈពេលដ៏យូរដែលយើងបានជួបគ្នា” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)