Sokundara

· 2020-06-30

Ighalo ចារឈ្មោះក្នុងប្រវត្ដិសាស្រ្ដ Man Utd ក្រោយធើ្វបានកំណត់ត្រាដ៏អស្ចារ្យនេះ

#កីឡា# #Ighalo# #Man Utd# #បាល់ទាត់អន្តរជាតិ# #FA Cup#

14328

Odion Ighalo បានចារឈ្មោះរបស់គេក្នុងប្រវត្ដិសាស្រ្ដក្រុមបិសាចក្រហម Manchester United ក្រោយពីស៊ុតបញ្ចូលទី១គ្រាប់ ក្នុងជំនួប FA Cup វគ្គ៨ក្រុមចុងក្រោយ ដោយយកឈ្នះ Norwich City ២-១ កាលពីថៃ្ងសៅរ៍កន្លងទៅ។

Ighalo ស៊ុត១គ្រាប់បើកឆាកនោះ ធើ្វឲ្យរូបគេក្លាយជាកីឡាករដំបូងគេចាប់តាំងពីលោក Jimmy Hanson កាលពីឆ្នាំ១៩២៥ ដោយស៊ុតបញ្ចូលទីជាប់គ្នា ក្នុងការជាប់បញ្ជីជម្រើស១១នាក់ ចំនួន៤ដងជាលើកដំបូងឲ្យក្លឹប។

សូមបញ្ជាក់ថា កីឡាករដែល United ខ្ចីជើងពី Shanghai Shenhua នេះ នៅមិនទាន់ជាប់ជម្រើសដំបូងនៅឡើយទេក្នុង Premier League៕

ប្រភព៖ Sportbibble

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស