SaroeunPheara

· 2020-07-01

រដ្ឋាភិបាលថៃបន្តដាក់ប្រទេសក្នុង​គ្រាអាសន្នចំនួន ១ខែទៀតដោយគិតរហូតដល់ចុងខែកក្កដា

#COVID-19# #រដ្ឋាភិបាលថៃ# #គ្រាអាសន្ន# #សង្គម# #នយោបាយជាតិ#

5510

កាលពីថ្ងៃអង្គារអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បានមានប្រសាសន៍ថា គណៈរដ្ឋមន្រ្តី បានអនុម័តជាផ្លូវការនៃការបន្តដាក់ប្រទេសក្នុង​ក្រឹត្យគ្រាអាសន្ន​រយៈពេលមួយខែទៀតគឺគិតរហូតដល់ថ្ងៃទី៣១ ខែកក្កដា តាម​សំណើរបស់មជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាព​មេរោគកូវីដ-១៩។

លោកស្រី Narumon Pinyosinwat ​បានមានប្រសាសន៍ថា CCSA បានស្នើសុំពន្យារច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ព្រោះ​ការរីករាលដាលនៃមេរោគហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយ ជាពិសេស​ប្រទេសនានានៅក្នុងពិភពលោកក៏កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។ ​ដំណាក់កាលទី៥ នៃការបន្ធូរបន្ថយ​ច្បាប់រឹតបន្តឹងដែលចាប់ផ្តើមកាលពីថ្ងៃពុធ​នៅតែ​​បន្តយកមកអនុវត្តបើទោះបីជាថៃបានដាក់ប្រទេសក្នុងគ្រាអាសន្នក៏ដោយ​។

​ការដាក់ប្រទេសឱ្យនៅក្នុងគ្រាអាសន្នក៏មានផលល្អសម្រាប់អាជីវកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ​ ព្រោះថាវាអាចជួយទប់ស្កាត់ការឆ្លងមេរោគក្នុងអត្រាខ្ពស់ និងជួយចៀសវាងការ​ឆ្លងរលកទី២នៃមេរោគកូវីដ-១៩ផងដែរ។ លោកស្រី​ Narumon ក៏បានបន្ថែមផងដែរថា ​ក្រឹត្យនេះនឹងត្រូវអនុវត្តរួមជាមួយនឹងការបន្ធូរបន្ថយច្បាប់រឹតបន្តឹងដោយមិនផ្តល់ផលប៉ះពាល់ដល់របៀបរស់នៅរបស់ប្រជាជន​នោះទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)