SaroeunPheara

· 2020-07-01

Juventus តែងតាំងលោក Pirlo ធ្វើជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំ

#Juventus# #Pirlo# #កីឡា# #គ្រូបង្វឹក# #បាល់ទាត់អន្តរជាតិ#

1187

បាល់ទាត់៖ លោក Andrea Pirlo នឹងវិលត្រឡប់មកកាន់ក្លិប Juventus វិញក្នុងនាមជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំក្របខ័ណ្ឌនៅ Serie C។

កាលពីសប្តាហ៍មុន ក្រុម Juventus U23 ទើបតែទទួលបានជើងឯក Coppa Italia Serie C ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោមការដឹកនាំរបស់លោក Fabio Pecchia ប៉ុន្តែលោកមិនត្រូវបានអនុញ្ញាតឱ្យបន្តតួនាទីនៅរដូវកាលក្រោយទៀតទេ ក្រោយក្លិបបានតែងតាំង Pirlo ជាគ្រូបង្វឹកបង្គោលថ្មី។

បុរសវ័យ ៤១ ឆ្នាំរូបនេះ ធ្លាប់លេងឱ្យក្លិប AC Milan នៅឆ្នាំ២០០១-២០១១ ហើយលោកផ្លាស់មកលេងឱ្យ Juventus បាន ៤ រដូវកាល។ ក្រោយមកអតីតជម្រើសជាតិអ៊ីតាលីរូបនេះ បានចូលនិវត្តន៍នៅពេលលេងឱ្យក្លិបអាមេរិក New York City ក្នុងឆ្នាំ២០១៧៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស