SaroeunPheara
· 2020-07-01
មិនធម្មតា! Messi សម្រេចបានគ្រាប់បាល់ទី ៧០០ ក្នុងអាជីពរបស់ខ្លួន
#Barcelona# #កីឡា# #Lionel Messi# #ខ្សែបម្រើ# #បាល់ទាត់អន្តរជាតិ#
2331
បាល់ទាត់៖ កីឡាករ Lionel Messi ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Barcelona សម្រេចបានគ្រាប់បាល់ទី ៧០០ ក្នុងអាជីពនៅពេលលេងទល់នឹងក្រុម Atletico Madrid កាលពីថ្ងៃអង្គារ។

កីឡាករ Messi រកបាន ១ គ្រាប់ក្នុងជំនួបក្រុម Barcelona ប្រកួតស្មើ ២-២ ជាមួយ Atletico នៅក្របខ័ណ្ឌអេស្ប៉ាញ LaLiga ដែលត្រូវជាការប្រកួតលើកទី ៣៣ ក្នុងរដូវកាលនេះ។ ក្រោយរកបានគ្រាប់បាល់នេះ ធ្វើឱ្យកីឡាករវ័យ ៣៣ ឆ្នាំបង្គ្រប់គ្រាប់ទី ៧០០ របស់ខ្លួន ហើយក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្លិប Barcelona ផងដែរ។ មែនទែនទៅ Messi រកបាន ៦៣០ គ្រាប់នៅ Barcelona ហើយ ៧០ គ្រាប់ទៀតនៅក្រុមជម្រើសជាតិអាហ្សង់ទីន។

គួរឱ្យដឹងដែរថា ជម្រើសជាតិអាហ្សង់ទីនរូបនេះ លេងឱ្យ Barcelona លើកដំបូងជាផ្លូវការនៅឆ្នាំ២០០៤ ជាមួយក្រុម Espanyol ដែលការប្រកួតនោះបញ្ចប់ទៅដោយលទ្ធផលឈ្នះ ១-០ ប៉ុន្តែរូបគេមិនបានរកគ្រាប់បាល់បញ្ចូលទីទេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)