TuonVibot

· 2020-07-02

ការដាក់លក់ទូរសព្ទ Nokia 8.3 5G នៅប្រទេសស្វីសគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញា

#ប្រទេសហ្វាំងឡង់# #Clove# #បច្ចេកវិទ្យា# #ទូរសព្ទ# #Nokia#

2972

ក្រុមហ៊ុន HMD របស់ប្រទេសហ្វាំងឡង់បានប្រកាសពី Nokia 8.3 5G ត្រឡប់មកវិញកាលពីខែមីនាជាទូរសព្ទ 5G ដំបូងបង្អស់របស់ក្រុមហ៊ុនមួយនេះ ហើយគ្រោងនឹងដាក់លក់ទូរសព្ទ Nokia 8.3 5G នេះ នៅប្រទេសស្វីសគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខផងដែរ ។

ចាប់តាំងពីពេលនោះមកយើងបានឃើញទូរសព្ទនេះធ្វើការបញ្ជាទិញជាមុននៅចក្រភពអង់គ្លេស ប៉ុន្តែមានព័ត៌មានតិចតួចអំពីកាលបរិច្ឆេទចេញលក់ពិតប្រាកដ។ ឥឡូវនេះអ្នកលក់រាយម្នាក់ទៀតនៅប្រទេសស្វីសបានចូលរួមហើយបានបង្ហាញថា ទូរសព្ទនេះនឹងដាក់លក់នៅក្នុងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញា ។

ក្រុមហ៊ុន Clove របស់ចក្រភពអង់គ្លេសនៅតែមានទូរសព្ទ 8.3 5G ដែអាចរកបញ្ជាទិកបានក្នុងតម្លៃ ៤៩៩ ផោន។ គួរបញ្ជាក់ដែរថា ទូរសព្ទនេះ មានពីរជម្រើស ជម្រើសទី១ RAM ទំហំ 6GB និងអង្គផ្ទុកទិន្ធន័យ 64BG និងជម្រើសទី២ RAM ទំហំ 8GB និងអង្គផ្ទុកទិន្ធន័យ 256GB ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)