TNAOT News

· 2020-07-03

អភិបាលរងខណ្ឌពោធិសែនជ័យដាក់កម្លាំងយកគ្រឿងចក្រវាយកាយរបងដើម្បីរពង្រីកផ្លូ

#កាយផ្លូវ# #គ្រឿងចាក់# #សង្គម# #បានល្អ# #នយោបាយជាតិ#

3416

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដាក់កម្លាំង យកគ្រឿងចក្រ កាយវាយរបងដើម្បីពង្រីកផ្លូវចាក់បេតុងថ្មី នៅខាងក្រោយវត្តជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ ។

តាមអាជ្ញាធរ បានឲ្យដឹងថា ផ្លូវលំចំណុចខាងលើ ដើមឡើយទំហំ៣ម៉ែត្រ ទឹកជន់លិច ភក់ជ្រាំ នៅរដូវវស្សា ពលរដ្ឋជួបការលំបាកច្រើន ដោយមានគម្រោងកិច្ចអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ

ក្រោយពីអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយជូនដំណឹងដល់ក្រុមហ៊ុនឯកជន ផ្ទះប្រជាពលរដ្ឋ រងផលប៉ះពាល់ ក្នុងការពង្រីកផ្លូវ ក្នុងកិច្ចសហការល្អ ទើបនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរ សង្កាត់ចោមចៅទី៣

ក្រោមការអនុញ្ញាតពីសាលាខណ្ឌ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ដាក់កម្លាំង យកគ្រឿងចក្រ វាយ កាយរបង ក្នុងបំណងបើកពង្រីកផ្លូវ ដើម្បីស្ថាបនាជាផ្លូវបេតុងទំហំ៨ម៉ែត្រ ។

ការអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុងក្នុងមូលដ្ឋានខាងលើ ត្រូវបានពលរដ្ឋសាទរ ក្រោយពីពួកគាត់ កង្វះផ្លូវធ្វើដំណើរ ប្រឈមហារនិភ័យ គ្រាដែលកើតមានគ្រោះអគ្គិភ័យ ក្នុងរយៈពេលកន្លងមក ដល់ពេលនេះបានផ្លូវធំទូលាយ បេតុងស្អាត ៕ដោយ​ ផេងភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)