Wow Cambodian
· 2020-07-04
ប្រវត្តិចេតិយបុរាណអាយុរាប់រយឆ្នាំ នៅវត្តបទុមវតីដែលមិនសូវមានអ្នកដឹង
#ព្រះអដ្ឋិធាតុ# #ចេតិយ# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #បុទុមវតី#
36419
បុទុមវតីរាជវររាមត្រូវបានកសាងឡើងនៅគ.សឆ្នាំ១៤៤២ ក្នុងរាជព្រះបរមរាជា ព្រះបាទសម្តេចព្រះចៅ ពញាយ៉ាត ស្ថាបនិកសម័យចតុមុខ។
ព្រះអង្គបានកសាងវត្តនេះលើទីទួលខ្ពស់មានទទឹង២២០ម៉ែត្រ,បណ្ដោយ២៦០ម៉ែត្រ ហើយខាងមុខមានដីទំនាប និងខាងត្បូងមានខ្ពបជាកន្លែងចម្ការរបស់តាយ៉ង អាស្រ័យហេតុនេះទើបទ្រង់សព្វព្រះរាជហឫទ័យព្រះរាជបញ្ញត្តិអោយឈ្មោះវត្តថា វត្តខ្ពបតាយ៉ង។

ក្រៅពីសំណង់បុរាណជាច្រើន នៅបរិវេណអារាមដ៏ចំណាស់នេះមានបន្សល់ទុកនូវចេតិយដ៏ធំស្កឹមស្កៃមួយនៅខាងមុខដែលមិនសូវមានអ្នកដឹងពីប្រវត្តិ និងចាប់អារម្មណ៍។ តាមពាក្យចារឹកលើប្រាង្គចារថាបូជនីយដ្ឋាននេះសាងក្នុងពុទ្ធសករាជ ២៤៥២ ត្រូវនឹងឆ្នាំ១៩០៩ ក្នុងរាជ្យព្រះករុណា ព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ។
ផ្នែកខាងលើប្រាង្គព្រះចេតិយតម្កល់ព្រះបរមសារីរិកធាតុ១ព្រះអង្គ និងព្រះអរហន្ដធាតុ១ព្រះអង្គ។ ផ្នែកខាង ក្រោមមានបញ្ចុះព្រះអដ្ឋិធាតុសម្ដេចប៉ាន ជាសម្ដេចព្រះសង្ឃនាយកគណៈធម្មយុត្តិកនិកាយ, ព្រះអដ្ឋិធាតុ សម្ដេចព្រះសង្ឃនាយក ភទ្ទគូ អៀម និងសម្ដេចព្រះមង្គលទេពាចារ្យ បញ្ញាបោ ស៊ុក។
ទោះជាមានអាយុប្រមាណ១១១ឆ្នាំតែចេតិយបុរាណនេះត្រូវបានជួសជុលកែលម្អជាច្រើនដងហើយការជួសជុលចុងក្រោយបំផុតគឺក្នុងឆ្នាំ២០០២៕
កែសម្រួល៖ WowCambodian
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ
សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក
មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ
តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
ការណែនាំពិសេស
ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម
សាកលវិទ្យាខេមតិច រៀបចំកម្មវិធីប្រកួត UNIIC Demo Day ដើម្បីបង្ហាញគម្រោងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិតនៅប្រទេសកម្ពុជា និងថ្នាក់តំបន់
ថៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រាសចាកពីការពិតចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិ និងអន្តរជាតិ
ពិធីបើកសម្ពោធភោជនីយដ្ឋានKanPai ដ៏អធិកអធមនៅភ្នំពេញ បានទាក់ទាញឥស្សរជននយោបាយ និងធុរកិច្ចល្បីៗ ឱ្យមកជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ
យោបល់ទាំងអស់ (0)