SaroeunPheara
· 2020-07-04
Lazio ចង់បាន Danny Rose របស់ Tottenham មកពង្រឹងជើងក្រោមនៅរដូវកាលក្រោយ
#កីឡា# #Lazio# #Rose# #Tottenham# #បាល់ទាត់អន្តរជាតិ#
2425
បាល់ទាត់៖ ក្លិប Lazio បានសម្លឹងឃើញកម្លាំងសំខាន់ដែលកំពុងលេងនៅក្លិប Newcastle United ក្នុងលក្ខខណ្ឌខ្ចីជើងពី Tottenham Hotspur នោះគឺខ្សែការពារឆ្វេង Danny Rose។

យោងតាមសារព័ត៌មានអ៊ីតាលី Corriere dello Sport បានឱ្យដឹងថានាយកទីផ្សារកីឡាក្លិប Lazio លោក Igli Tare មានបំណងចង់ចុះហត្ថលេខាជាមួយខ្សែការពារ Rose ដើម្បីពង្រឹងបន្ថែមជើងក្រោមនៅរដូវកាលក្រោយ។

ខ្សែការពារអន្តរជាតិអង់គ្លេសវ័យ ៣០ ឆ្នាំកំពុងលេងឱ្យក្លិប Newcastle នៅក្របខ័ណ្ឌ Premier League ដោយបានបង្ហាញខ្លួនចំនួន ១៩ ប្រកួត ក្រោយកន្លែងរបស់គេត្រូវបានជំនួសដោយ Ryan Sessegnon នៅឯក្លិប Tottenham ក្នុងរដូវកាលនេះ។ ប្រសិនបើ Rose ត្រឡប់ទៅរកទ្រនំចាស់វិញ នោះរូបគេក៏មិនប្រាកដថាទទួលបានឱកាសជម្រើស ១១ នាក់ដំបូងក្រោមការដឹកនាំរបស់លោក Mourinho ដែរ បន្ទាប់ពី Sessegnon កំពុងបង្ហាញទម្រង់លេងល្អ។

យ៉ាងណាមិញ ក្លិប Lazio បានមើលឃើញឱកាសល្អដែលអាចយកខ្សែការពាររូបនេះមកលេងនៅអ៊ីតាលី បន្ទាប់ពីពួកគេមានភាគរយច្រើនទទួលបានកៅអីលេងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ហើយ Rose ជាបេក្ខភាពនាំចូលដ៏សំខាន់មួយរូប ព្រោះគេធ្លាប់មានបទពិសោធន៍ប្រលូកក្នុងពានរង្វាន់អឺរ៉ុបមួយនេះច្រើន។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Rose នៅមានកុងត្រាជាមួយ Tottenham ដល់ឆ្នាំ២០២១៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋបាលរាជធានីភ្នំពេញ កែលំអហេដ្ឋារចនាសម្ព័ន្ធ គម្រោងនឹងរៀបកម្រាលក្រានីតសម្រាប់ថ្មើរជើង និងផ្លូវសម្រាប់ជនពិការ
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
តាំងចិត្តត្រូវប្រឹង
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)