Sokundara

· 2020-07-07

បុគ្គលធ្លាប់ឈ្នះ World Cup ម្នាក់ថា Messi និង Ronaldo នៅមិនទាន់ដល់កម្រិតរបស់ Pele ទេ

#Ronaldo# #កីឡា# #Pele# #Messi# #បាល់ទាត់អន្តរជាតិ#

6907

Lionel Messi និង Cristiano Ronaldo នៅមិនទាន់ដល់កម្រិតរបស់ Pele នោះទេ, នេះបើតាមវីរបុរសបាល់ទាត់ប្រេស៊ីល លោក Tostao។

Messi និង Ronaldo បានធើ្វការប្រជែងគ្នាអស់ពេលជាង១ទសវត្សរ៍ហើយ ដោយមនុស្សគ្រប់គ្នាបានចាត់ទុកពូកគេជាកីឡាករល្អជាងគេលើលោកនាពេលបច្ចុប្បន្ននេះ។

យ៉ាងណាក្ដី អតីតម្ចាស់ពានរង្វាន់ពិភពលោកសញ្ជាតិប្រេស៊ីល​ លោក Tostao បានពន្យល់ហេតុផលដែលលោកគិតថា ពួកគេទាំង២នៅមិនទាន់ដល់កម្រិតលេងរបស់លោក Pele នៅឡើយ។

លោកបាននិយាយប្រាប់ FIFA .com ថា «ខ្ញុំគិតថា Pele ល្អជាងពួកគេ។ សម្រាប់ខ្ញុំ, គ្មានការប្រៀបធៀបនោះទេ។ Pele មានការប្រជែងច្រើនជាងពួកគេ។ គាត់មានឥទ្ធិពលគ្រប់យ៉ាងដែលខែ្សប្រយុទ្ធមាន។ គាត់មិនមានការខ្វះចន្លោះប្រហោងណាមួយឡើយ»។

«បើអ្នកយកកីឡាករណាម្នាក់ដែលមានសមត្ថភាពដូច Ronaldo និង Messi យកមកបញ្ចូលគ្នា នោះអ្នកនឹងមានកីឡាករថ្មី សម្រាប់ប្រៀបធៀបជាមួយ Pele»៕

ប្រភព៖ FIFA

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)