TNAOT News
· 2020-07-09
បញ្ជូនខ្លួន ចៅក្រមខេត្តកោះកុង ទៅតុលាការករណីដេញបុក ជនសង្ស័យឆក់កាបូប របស់ខ្លួនបណ្ដាលឲ្យស្លាប់
#ជនសង្ស័យ# #បណ្ដាលឲ្យស្លាប់# #សង្គម# #រថយន្ដបុក# #តារាខ្មែរ#
11731
ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ បញ្ជូន ម្ចាស់រថយន្ត Highlanderទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់ ករណីបើកដេញបំបុកជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបលុយរបស់ខ្លួនចំនួន៦ពាន់ដុល្លារ បណ្តាលអោយស្លាប់ ៕

គូររំលឹកផងដែរថាករណីខាងលើនេះ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HQ-2546 មកពីក្រោយក៏បានធ្វើសកម្មភាពឆក់កាបូប ពីម្ចាស់រថយន្ត Highlanderពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-7006បម្រុងចូលកាត់សក់បានសម្រេចនៅចំណុចផ្លូវ១០១១ កែងផ្លូវ៧២ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ

រួចហើយព្យាយាមជិះម៉ូតូរត់ត្រូវម្ចាស់កាបូប បើករថយន្តប្រដេញតាមពីក្រោយ រហូតបុកម៉ូតូជនសង្ស័យបណ្ដាលឱ្យស្លាប់នៅចំណុច ផ្លូវភ្នំពេញហាណូយ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ម្ចាស់រថយន្ត Highlander ដែលបើកបុកជនសង្ស័យបណ្ដាលឲ្យស្លាប់មានឈ្មោះ គង់ ខេមរា ភេទប្រុសអាយុ៣៧ឆ្នាំ ជាចៅក្រមមួយរូបប្រចាំខេត្តកោះកុង
ចំណែកជនសង្ស័យមានឈ្មោះ សាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកធ្វើសកម្មភាពឆក់កាបូប ។ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារ ៥ ប្រភេទ ដែលមិនគួរញ៉ាំ ជាមួយគ្រឿងស្រវឹង
កូរ៉េខាងត្បូង ព្រមានចាត់វិធានការផ្លូវច្បាប់ ជុំវិញការឈ្លានពានរបស់យន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងកូរ៉េខាងជើង
ជម្លោះផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ទារសំណង ៦មុឺន ឈានដល់ករណីហិង្សាជ្រុលដៃរហូតជនរងគ្រោះស្លាប់ នៅចំណុចដីឡូត៍មួយកន្លែង
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
យោបល់ទាំងអស់ (0)