PhangVengAn

· 2020-07-11

Real Madrid បន្តឈ្នះការប្រកួតទៀតយប់មិញ កៀកនឹងការលើកពាន La Liga

#ពាន La Liga# #Karim Benzema# #Real Madrid# #កីឡា# #បាល់ទាត់អន្តរជាតិ#

13760

ឈានចូលមកដល់សប្តាហ៏ទី៣៥ នេះ Real Madrid នៅតែធ្វើបានល្អដោយទទួលបានជ័យជម្នះលើក្លឹបDeportivo Alaves ក្នុងលទ្ធផល 2-0។ 

២ គ្រាប់របស់ក្លឹបអធិរាជស Real Madridធ្វើបានដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធបារាំង Karim Benzema នៅនាទី ១១ ក្រោយខ្សែការពាររបស់ Alaves បានបង្កកំហុសលើខ្សែការពារ Mendy របស់ Real Madrid។ ចូលមកដល់តង់ទី២ Asensio បានបន្ថែមមួយគ្រាប់ទៀតនៅនាទី ៥០ ដោយបញ្ជូនបាល់អោយស៊ុតដោយ Benzema ធ្វើអោយចប់ការប្រកួតReal Madrid បានយកឈ្នះលើ Deportivo Alaves ក្នុងលទ្ធផល 2 ទល់នឹង 0។

គួរបញ្ជាក់ផងដែរថា លទ្ធផលនេះធ្វើអោយ Real Madrid បន្តរក្សាគម្លាត ៤ពិន្ទុរបស់ខ្លួនដោយនាំមុខកំពូលតារាង La Liga តាមពីក្រោយដោយក្លឹបអ្នកមានបុណ្យ Barcelona។ ការប្រកួតនៅ La Liga នៅសល់ប្រមាណ ៣ប្រកួតទៀតប៉ុណ្ណោះដើម្បីរកឃើញជើងឯកលីគពិតប្រាកដ។

ប្រភព៖ Livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)