
SaroeunPheara
· 2020-07-14
អ្នកល្បាតព្រៃម្នាក់បានស្លាប់ក្រោយហេតុការណ៍ផ្ទុះគ្រាប់បែក
#អ្នកល្បាតព្រៃ# #សង្គម# #ខេត្ត pattani# #ព័ត៌មានសង្គម# #គ្រាប់បែក#
3901
ខេត្ត pattani ៖ សមាជិកនៃក្រុមល្បាតព្រៃឈើម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះគ្រាប់បែកមួយនៅក្នុងស្រុក Mae Laen កាលពីព្រឹកថ្ងៃអាទិត្យ។
លោកវរសេនីយ៍ឯក Vacharakorn Ongngern អ្នកនាំពាក្យរងនៃទីបញ្ជាការតំបន់ប្រតិបត្តិការសន្តិសុខផ្ទៃក្នុងតំបន់៤ បានមានប្រសាសន៍ថាហេតុការណ៍បានកើតឡើងប្រហែលម៉ោង ៧ និង ៤៥នាទីព្រឹក។ ខណៈពេលដែលកំពុងយាមល្បាតមានសមាជិក ៦នាក់មកពីក្រុមលេខ ២២០៩ បានដើរល្បាតដើម្បីផ្តល់សុវត្ថិភាពដល់គ្រូបង្រៀននៅសាលា Khuan Plaeng Ngu ។ ពេលកើតហេតុពួកគេស្ថិតនៅលើផ្លូវលំមួយតាមបណ្តោយប្រឡាយដែលនៅជិតភូមិ Ban Lapho ក្នុងឃុំ Pa Rai ក្នុងអំឡុងពេលគ្រាប់បែកផ្ទុះ។
រូបតំំណាង
ជនរងគ្រោះឈ្មោះ Mujalin Srikaew អាយុ ២៩ឆ្នាំរងរបួសធ្ងន់ ហើយគាត់បានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ Mae Laen ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ
សញ្ញាទាំង ៨ បង្ហាញថា អ្នកជាមនុស្សឯករាជ្យខ្លាំង រឹងមាំជ្រុលពេកហើយ អាចជាសញ្ញាគ្រោះថ្នាក់ទៅវិញ
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម
ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់
យោបល់ទាំងអស់ (0)