
TuonVibot
· 2020-07-14
គ្រូបង្វឹកក្រុម Chelsea លោក Frank Lampard គាំទ្រចំពោះកីឡាករវ័យក្មេង
#Frank Lampard# #កីឡា# #Chelsea# #គ្រូបង្វឹក# #បាល់ទាត់អន្តរជាតិ#
3899
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard មានប្រសាសន៍ថា ខ្ញុំជឿជាក់ថាក្រុមកីឡាយុវជនវ័យក្មេងរបស់ខ្ញុំ អាចជួយឱ្យក្រុមប្រជែងយកពានរង្វាន់ក្របខ័ណ្ឌ Premier League នាពេលអនាគតបាន ។
នៅក្នុងយុទ្ធនាការដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹកនៃក្របខ័ណ្ឌ Premier League លោក Lampard បានដឹកនាំក្រុមតោខៀវ Chelsea ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយនៅសល់ ៣ប្រកួតទៀត ដែលធ្វើឱ្យពួកគេអាចគ្រប់គ្រងក្តីសង្ឃឹមរបស់ពួកគេក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ។
កីឡារករវ័យក្មេងរបស់ក្លិបតោខៀវដូចជា កីឡាករ Mason Mount, កីឡាករ Tammy Abraham, កីឡាករ Reece James និង កីឡាករ Fikayo Tomori ត្រូវបានបញ្ចូលទៅក្នុងក្រុមដំបូងដោយជោគជ័យនៅរដូវកាលនេះ រីឯកីឡាករ Hakim Ziyech និង Timo Werner កំពុងតែត្រៀមចុះកិច្ចសន្យាជាមួយក្លិបបន្ថែមទៀតផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysport
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)