TNAOT News
· 2020-07-15
គាស់សោរបន្ទប់លួចលុយបានហើយមកម្តងទៀតជាប់ខ្នោះសមត្ថកិច្ចល្មម
#សង្គម# #សមត្ថកិច្ចឃាត# #ឃាត់ខ្លួន# #ជនសង្ស័យម្នាក់# #ព័ត៌មានសង្គម#
6424
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីគាស់សោរបន្ទប់ជួល ចូលលួចលុយបានជាងមួយពាន់ដុល្លារ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវ១០០៧ ភូមិបេតុង សង្កាត់ត្រពាំងឈូក ខណ្ឌសែនសុខ។ជនសង្ស័យមានឈ្មោះ សាត់ រ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសរធាតុញៀន)។

ចំណែកជនរងគ្រោះមានឈ្មោះ យុត ឌី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅបន្ទប់ជួល ផ្លូវ១០០៧ ភូមិបេតុង សង្កាត់ត្រពាំងឈូក ខណ្ឌសែនសុខ ។ លោកនាយរងប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា៖ កាលពីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៥៣នាទី ជនសង្ស័យបានធ្វើសកម្មភាពគាស់សោរបន្ទប់ជួលខាងលើលួចយកលុយ របស់ជនរងគ្រោះឈ្មោះ យុត ឌី ភេទស្រី អាយុ៣៣ឆ្នាំ បានប្រមាណជាង១ពាន់ដុល្លារហើយគេខ្លួនលុះដល់ថ្ងៃកើតហេតុជនសង្ស័យបានមកកន្លែងបន្ទប់ជួលនោះម្តងទៀតដោយរូបគេទៅធ្វើសកម្មភាពគាស់សោរបន្ទប់ផ្សេងទៀស្រាប់តែជនរងគ្រោះឃើញក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។សម្ភារៈបាត់បង លុយខ្មែរ១.៨០០.០០០,លុយដុល្លា៨១០ដុល្លា ។ សម្ភារៈបន្សល់ទុក មួយ អាវយឺត១ ជំពាមកៅស៊ូ១ ខោ០១ មួក០១។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន
សហព័ន្ធគុនខ្មែរ និងសហព័ន្ធឃីកបុកស៊ីងកូរ៉េ ចុះ MOU ពង្រឹងកិច្ចសហប្រតិបត្តិការកីឡា និងវប្បធម៌
អាហារ ៥មុខ ដែលជួយបំប៉នឈាម ការពារភាពស្លេកស្លាំង
រយៈពេល៧ថ្ងៃ! សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងឃាត់ខ្លួនចំនួន ៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបានចំនួន ២៣នាក់
យោបល់ទាំងអស់ (0)