
Vong
· 2019-01-05
ប្រធានសមាគមនារីកម្ពុជា កោតសរសើរស្នាដៃការងាររបស់បងប្អូននារី ក្នុងន័យការពារបូរណភាទឹកដី
349
ខេត្តស្វាយរៀង ៖ លោកស្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមនារី និងអតីតនារីជានិវត្តន៍ជនជាង៣០០នាក់ ឯសាលប្រជុំធំសាលាខេត្តស្វាយរៀង បានមានប្រសាសន៍កោតសរសើរចំពោះស្នាដៃការងាររបស់បងប្អូននារី ដោយអ្នកខ្លះបានពលីជីវិត ខ្លះពិការ ខ្លះមេម៉ាយ ក្នុងន័យការពារបូរណភាទឹកដីដោយបានយកអស់ស្មារតី ដោយការទទួលខុសត្រូវខ្ពស់ យកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច។
លោកស្រីបន្តទៀតថា រយៈពេល៤០ឆ្នាំមកនេះ សមាគមនារីកម្ពុជា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងស្រទាប់មហាជនហើយបានដើរតួនាទីយ៉ាងសំខាន់ សក្កិសមជាអ្នកតំណាងឲ្យផលប្រយោជន៍ របស់នារីនិងកុមារនិងការផ្តល់កិត្តិយសដោយចាត់ទុកនារីជាដៃគូរដែលពុំអាចខ្វះបានក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។
ដោយឡែកសម្រាប់ខេត្តស្វាយរៀងនារីក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងស្តាប្រទេសជាតិដែលសល់ពីផេះផង់ពីរបបប្រល័យពូជសាសន៍ប៉ុលពតឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះនារីបានចូលរួមដោះមីនដែលសល់ពីសង្គ្រាមទទួលបានជោគជ័យផងដែរ៕
អត្ថបទ ៖ សុខជាតិ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)