
TNAOT News
· 2020-07-16
សុផា លីនដា បង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈ ស្របពេលកំពុងក្ដោបក្ដាប់ជំនួញនៅក្នុងដៃ
#ជំនួញ# #សុផា លីនដា# #គូស្នេហ៍# #កម្សាន្ត# #តារាខ្មែរ#
7294
រាជធានីភ្នំពេញ ៖តារាសម្តែង និងបង្ហាញម៉ូដសុផា លីនដា បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈ ជាមួយនឹងការបើកមុខជំនួញរួមគ្នាចំណាយទុនរាប់ម៉ឺនដុល្លារផងដែរ ។ សុផា លីនដា បានចាប់ដៃគ្នាជាមួយគូស្នេហ៍វ័យក្មេង និងជាអាណិកជនខ្មែរបើកភោជនីយដ្ឋានមួយនៅខាងក្រោយវិទ្យាស្ថានវ៉ាន់ដា រាជធានីភ្នំពេញ ។
មិត្តភក្តិ និងប្រិយមិត្តអ្នកគាំទ្រជាច្រើនរបស់សុផា លីនដា បានសម្តែងការអបអរសាទរ ក្នុងពេលដែលនាងបានបង្ហោះរូបភាពកៀកកើយជាមួយគូស្នេហ៍ អមជាមួយសារថា «ចុងភៅប្រចាំជីវិត»។ កន្លងមកសុផា លីនដា ត្រូវគេដឹងថា បានភ្ជាប់ចំណងស្នេហ៍ក្រៅឆាកជាមួយតារាចម្រៀងលោកនៅ ស៊ីនឿន អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែគេមិនទេថាអ្នកទាំងពីរបានដើរដល់ផ្លូវបំបែកដោយមិននឹកស្មានដល់ ក្នុងពេលដែលលោកនៅស៊ី នឿន បានងាកទៅភ្ជាប់ពាក្យជាមួយនារីអាណិកជន ។
ក្រោយពីផ្តាច់ការទាក់ទងគ្នានោះមក គេមិនបានឃើញអ្នកទាំងពីរបង្ហាញមុខរួមគ្នានៅក្នុងកម្មវិធីសិល្បៈណាមួយទៀតឡើយ ។ ទើបតែពេលនេះនាងបង្ហាញមុខគូស្នេហ៍របស់នាងជាសាធារណៈ ក្នុងពេលដែលនាងក៏ចង់បង្ហាញពីការចាប់ជំនួញរួមគ្នាផងដែរ។ បើទោះបីជា សុផា លីនដា បង្ហាញមុខគូស្នេហ៍យ៉ាងបើចំហនាពេលនេះក៏ដោយ ប៉ុន្តែគម្រោងចូលរោងការនៅពេលណានោះ មិនត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)