TNAOT News
· 2020-07-16
សំណួរសំខាន់ៗដែលអាជីវករត្រូវសួរខ្លួនឯងក្នុងពេលផ្ទុះជំងឺកូវីដ ១៩
#ការគ្រប់គ្រងលុយកាក់# #ចំណេះដឹង# #លុយកាក់# #អាជីវករ# #អប់រំ និងការងារ#
3112
សម្ពាធ និងបញ្ហាជាច្រើនដែលបានបង្កឡើងពីការធ្វើការសម្រេចចិត្តមិនបានល្អទាក់ទិននឹងលុយ ភាគច្រើនអាចចៀសវាងបានប្រសិនបើមនុស្សម្នាក់ទទួលបានការអប់រំបានត្រឹមត្រូវសម្រាប់ប្រធានបទនេះ ។ ប៉ុន្តែបច្ចុប្បន្ននេះ សាលារៀនភាគច្រើនមិនមានបង្រៀនពីការរៀបចំផែនការលុយកាក់ទេ ដូច្នេះឪពុកម្តាយត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនពីមេរៀនសំខាន់ៗទាំងនេះដល់កូនៗ ។ ខាងក្រោមនេះ គឺជាដំបូន្មានទាក់ទងនឹងលុយដែលឪពុកម្តាយគួរតែប្រាប់ដល់កូន ៖

១- ឲ្យតម្លៃលើលុយ
ទោះជាការបង្រៀនពីការសន្សំលុយមានសារៈសំខាន់ពិតមែនក្តី កូនៗត្រូវតែមានចិត្តឲ្យតម្លៃលើលុយ និងសម្ភារៈផ្សេងៗដែលលុយបានទិញតាំងពីដើម ។ វាមិនមែនបង្រៀនឲ្យកូនក្លាយជាមនុស្សសម្ភារៈនិយមទេ តែបង្រៀនឲ្យពួកគេស្រលាញ់អ្វីដែលខ្លួនមានស្រាប់ និងដឹងពីការលំបាកនៃការរកលុយផងដែរ ។
២. មើលទៅការអប់រំកម្រិតខ្ពស់ជាការវិនិយោគ
ទោះជាការចូលរៀននៅសាកលវិទ្យាល័យបានប៉ុន្មានឆ្នាំមិនអាចធានាថា មនុស្សម្នាក់នឹងជោគជ័យក្នុងជីវិត ឬក្នុងអាជីវកម្មពិតមែនក្តី វានៅតែមានសារៈសំខាន់ក្នុងការបង្កើតឱកាសជាច្រើនដល់មនុស្សម្នាក់ពេលដែលពួកគេចេញទៅធ្វើការក្នុងសង្គម ។

៣- ចៀសវាងការចាយវាយលើសសមត្ថភាព
កូនៗពេលដែលធំដឹងក្តីចេះចាយវាយហើយនោះ ពួកគេភាគច្រើនចាយវាយភ្លេចខ្លួនពីសមត្ថភាពរបស់ខ្លួន និងក្រុមគ្រួសារខ្លួនដែរ ជាពិសេសសម្រាប់អ្នកដែលទើបតែចេញធ្វើការបានប្រាក់ខែដំបូង ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើនផ្តល់យោបល់ឲ្យអ្នកទើបតែចេញធ្វើការបន្តរក្សាជីវភាពរស់នៅដូចជាសិស្សសិនរហូតដល់ពួកគេមានស្ថានការហិរញ្ញវត្ថុនឹងនរគ្រប់គ្រាន់ ។
៤- កុំព្យាយាមប្រកួតប្រជែងជាមួយអ្នកដទៃ
ឪពុកម្តាយត្រូវបង្រៀនដល់កូនៗថា តែងតែមានមនុស្សក្នុងសង្គមដែលមានអ្វីៗច្រើនជាងពួកគេ មិនថាជាលុយ សម្ភារៈ ឬសុភមង្គលទេ ។ ហើយការព្យាយាមប្រកួតប្រជែងជាមួយអ្នកទាំងនោះមានតែធ្វើឲ្យពួកគេមិនសប្បាយចិត្តតែប៉ុណ្ណោះ និងថែមទាំងអាចបង្កជាបញ្ហាលុយកាក់ផ្សេងៗថែមទៀត ។ ផ្ទុយមកវិញកូនៗគួរតែផ្តោតសំខាន់លើអ្វីដែលស្របទៅនឹងសមត្ថភាពរបស់ខ្លួនមិនថា ជាការវិនិយោគ ចាប់ផ្តើមអាជីវកម្ម ឬចាយវាយលើអ្វីដែលនាំយកសុភមង្គលពិតប្រាកដដល់ពួកគេវិញឡើយ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Exquisite glass artworks are actually made this way!!
តើអ្នកដឹងទេ? ជំងឺរើម មានវ៉ាក់សាំងការពារ
TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចេញសេចក្តីជូនដំណឹង ឲ្យបងប្អូនទាំងអស់អាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
ខេត្តឧត្តរមានជ័យ បានជម្លៀសជនជាប់ឃុំចំនួន ១០៦៦នាក់ ពីពន្ធនាគារ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក
យោបល់ទាំងអស់ (0)