TNAOT News
· 2020-07-18
ជិះម៉ូតូឌុបគ្នា លឿនពេកជ្រុល ទៅបុករថយន្តកំពុងឆ្លងផ្លូ វពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ពីនាក់
#រថយន្ត# #សង្គម# #ម៉ូតូបុក# #គ្រោះថ្នាក់# #តារាខ្មែរ#
10462
ភ្នំពេញ : យុវជនពីនាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូរងរបួសធ្ងន់ទាំងពីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តចុះរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលា ម៉ោង ១២ យប់រំលងអាធ្រាត្រឈាចូល ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះទាំងពីនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកលុចស៊ីសពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8885 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បួងទៅជើង ឆ្លងផ្លូវលុះមកដល់ផ្លូវបែកជាបួន ស្រាបតែមានយុវជន ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់អីុសុីទ័រ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត

ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ ជ្រុលទៅបុករថយន្ត កំពុងឆ្លងផ្លូវ ពេញទំហឹងបណ្ដាលឲ្យយុវជនពីនាក់រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងជំនាញ ចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)