TNAOT News

· 2020-07-20

លួចម៉ូតូបានពេលយប់ព្រឹកឡើងជាប់ខ្នោះនគរបាលខណ្ឌសែនសុខ

#សមត្ថកិច្ច# #សង្គម# #ជនសង្ស័យបានម្នាក់# #ឃាត់ខ្លួន# #ព័ត៌មានសង្គម#

11373

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ និងនគរបាលប៉ុស្តិ៍ទឹកថ្លា​ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់​​ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូ និងកាបូបលុយរបស់នារីម្នាក់ បានសម្រេចហើយគេចខ្លួនបាន១២ម៉ោង។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ កាលពីវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី ១៨ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកសុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឲ្យដឹងថា៖ កាលពីវេលម៉ោង០៣ និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ ជនសង្ស័យ​ឈ្មោះ សុខ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានសារធាតុញៀន)។ បានធ្វើសកម្មភាព លួចម៉ូតូ និង កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ របស់នារីម្នាក់ឈ្មោះ តឿ ចាន់ទី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ ។ 

លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា៖ ក្រោយពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះភ្លាម លោកបានរាយការណ៍ជួនថ្នាក់លើក្នុងនោះក៍មានការដឹកនាំដោយលោកគួច សុភា អធិការរងខណ្ឌសែនសុខតំណាងលោក អធិការខណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លាស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាននិងដកហូតម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1AG-7421 របស់ជនសង្ស័យ សម្ភរបាត់បង់ទូរសព្ទ័ដៃ០២គ្រឿង . កាបូបស្ពាយ០១ . ចិញ្ចៀន០១វង់ . លុយដុល្លា១០០ដុល្លា បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។ផេង ភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)