Wow Cambodian

· 2020-07-20

អច្ឆរិយភាព​ប្រាសាទ​ភ្នំ​រូង​ខ្មែរ​ ដែល​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​នឹក​ស្មាន​មិន​ដល់​

#ប្រាសាទ​ភ្នំ​រូង​ខ្មែរ​# #​​ឈ្លើម​ប្រៈ​កៀត​# #​ភូមិ​តាប៉ិក# #ដើរលេង# #ដើរលេងស្រុកខ្មែរ#

16892

ប្រាសាទ​ភ្នំ​រូង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តាប៉ិក​ ស្រុក​​ឈ្លើម​ប្រៈ​កៀត​ ខេត្ត​បុរីរម្យ​ ឬ​បុរីរ៉ាំ​ ដែល​ជា​ទឹកដី​ខ្មែរ​ពី​អតីត​កាល​ បច្ចុប្បន្ន​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសាង​ក្នុង​រាជ្យ​ព្រះ​បាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២ ក្នុង​សតវត្សទី១០ នៃ​គ.ស ហើយ​បន្ត​សាង​បន្ថែម​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥ ដែល​ជា​បុត្រា​ ប្រាសាទ​ភ្នំ​រូង​ត្រូវ​ដូនតា​ខ្មែរ​សល់​លើ​ទី​ទួល​ខ្ពង់​រាប​ដែល​ជា​អតីត​ភ្នំភ្លើង​កាល​ពី​រាប់​សិន​ម៉ឺន​សែន​ឆ្នាំ​មុន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្បែរ​ភ្នំ​មាន​ស្រះ​ទឹក​២​ដ៏​ធំ​សម្បើម​ដែល​កើត​ពី​ភ្នំ​ភ្លើង ​ដោយ​ស្រះ​មួយ​នៅ​ជិត​ភ្នំ និង​មួយ​ទៀត​នៅ​ជិត​ប្រាសាទ​មឿង​តាំ។ ​ចង្កេះ​ភ្នំ​នោះ​មាន​អាស្រម​ពីរ​ដែល​​ជា​មន្ទីរពេទ្យ​ព្យាបាល​រោគ​ក្នុង​រជ្ជកាល​ព្រះ​បាទ ជ័យ​វរ្ម័ន​ទី​៧។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ភាព​អស្ចារ្យ​ខាង​លើ​នេះ​ប្រាសាទ​ភ្នំ​រូង​ថែម​ទាំង​មាន​បាតុភូត​ធម្មជាតិ​​ដ៏​អស្ចារ្យ​មួយ​ទៀត​​គឺ​ពន្លឺ​ព្រះអាទិត្យ​បាន​ជះ​ចូល​តាម​ខ្លោង​ទ្វារ​ប្រាសាទ​ចំនួន​​១៥​ប្រលោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាតុភូត​នៃ​ពន្លឺ​ព្រះអាទិត្យ​​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​ចូល​ប្រាសាទ​ភ្នំ​រូង​កើតឡើង​៤​ដង​ក្នុង​មួយ​ឆ្នាំ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ ​​ក្នុង​ខែ​មីនា និង​ខែ​តុលា គឺជា​ខែ​​មាន​បាតុភូត​ពន្លឺ​ថ្ងៃ​លិច​ជះ​ចូល​ប្រាសាទ រីឯ​ខែ​មេសា និង​ខែ​កញ្ញា គឺជា​ខែ​​បាតុភូត​ពន្លឺ​ថ្ងៃរះ​​ជះ​ចូល​ប្រាសាទ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ WowCambodian 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស