
TNAOT News
· 2020-07-20
ខ្យល់កន្ត្រាក់វាយប្រហារច្រើនកន្លែងនៅខេត្តបន្ទាយមានជ័យ
#សាលាឆាន់# #គ្រោះធម្មជាតិ# #សង្គម# #ខ្យល់កន្ត្រាក់# #រោងម៉ាស៊ីន#
6553
ខេត្តបន្ទាយមានជ័យ៖ រោងម៉ាស៊ីនកិនស្រូវត្រូវរបើកសំយ៉ាប ឯសាលាឆាន់វត្តជ័យឧត្តមរបើកដំបូលក្បឿង និងការិយាល័យ កសិកម្មស្រុក ត្រូវរបើកដំបូលក្បឿង ក្នុងហេតុការណ៍គ្រោះធម្មជាតិដោយខ្សល់កន្ត្រាក់ កើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី១៧ កក្កដា នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖នៅវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ មានភ្លៀងធ្លាក់យ៉ាងខ្លាំងដោយលាយឡំជាមួយនូវខ្សល់កន្ត្រាក់ បណ្តាលឲ្យដើមឈើដួលបាក់និងរោងម៉ាស៊ីនកិនស្រូវដែលមានម្ចាស់ឈ្មោះសាន់ ហុកលីភេទប្រុសអាយុនៅភូមិស្រះ ជីក ឃុំស្រះជីក ស្រុកភ្នំស្រុករបើកសំយ៉ាបដំបូលស័ង្កសីអស់ចំនួន១៥០សន្លឹក,ការិយាល័យ កសិកម្មស្រុកភ្នំស្រុក អស់ក្បឿងស៊ីបប្រូចំនួន៥០សន្លឹក,សាលាឆាន់វត្តជ័យឧត្តមអស់ក្បឿងស្រកានាគចំនួន១.០០០សន្លឹក និង ផ្ទះបាយប៉ុស្តិ៍រដ្ឋបាល របើកដំបូលស័ង្កសីចំនួន១៥សន្លឹកផងដែរ។
លោកអធិការបានបញ្ជាក់ថា ក្នុងករណីគ្រោះធម្មជាតិខ្សល់កន្ត្រាក់នេះ គឺពុំបណ្តាលឲ្យមានរងគ្រោះថ្នាក់មនុស្សនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)