TNAOT News
· 2020-07-22
រឹតបន្តឹង ការចុះត្រួតពិនិត្យក្លឹបកម្សាន្ត និងខារ៉ាអូខេ
#ការត្រួតពិនិត្យ# #សង្គម# #ភោជនីដ្ឋាន# #ក្លឹបកម្សាន្ត ខារ៉ាអូខេ# #នយោបាយជាតិ#
1313
ក្លឹបកម្សាន្តនិងខារ៉ាអូខេ ដែលមិនទាន់បានកែសម្រួល ទៅឱ្យជាភោជនីដ្ឋាន អាចនិងប្រឈមការបិទឬផ្អាកដំណើរការ បើក្នុងករណី មិនគោរពការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ស ថេត ស្នងការរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រី គ្រប់ខណ្ឌនៅរាជធានីភ្នំពេញ ត្រូវបន្តការរឹតបណ្តឹងចុះត្រួតពិនិត្យ តាមក្លិបកម្សាន្ត និង ខារ៉ាអូខេ ដើម្បីឱ្យប្រាកដថា ក្លឹប និងខារ៉ាអូខេទាំងនោះ បានធ្វើការកែសម្រួលត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្នងការបានលើកឡើងថា ក្នុងនាមជាកងកម្លាំងត្រូវ តែគោរពវិន័យ មានសីលធម៌ មានអាកប្បកិរិយា និងប្រើប្រាស់សំដីសមរម្យជាមួយប្រជាពលរដ្ឋ។

កន្លងមកនេះ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះត្រួតពិនិត្យទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេជាច្រើនកន្លែង ពិសេសម្តុំផ្សារកណ្តាលសមត្ថកិច្ចបានធ្វើ ការរៀបចំ សណ្តាប់បានល្អ៕ ដោយ៖ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Ah Nang Uv Teaser new song
សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត (ផ្កាយ ៣) អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យមកជាមន្រ្តី
នាវាទេសចរណ៍ចិន Zhao Shang Yin Dun បាមចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
Mainstream Media from Six Lancang-Mekong Countries Embrace AI, Unlocking the "Intelligent" Code to Communication Success
យោបល់ទាំងអស់ (0)