អានប្រលោមលោក
· 2020-07-24
រឿងព្រេងនិទាននៃទូកយក្ស Noah ត្រូវគេសង្ស័យថាមានពិតនៅលើផែនដី
#អាថ៌កំបាំង# #ចំណេះដឹង# #ព្រេងនិទាន# #ទូកណូអា# #អប់រំ និងការងារ#
8685
ទូកណូអាត្រូវបានរៀបរាប់នៅក្នុង លោកុប្បត្តិ(ជាដើមកំណើតឬរបៀបនៃការបង្កើតអ្វីមួយ)មុនពេលព្រះជាម្ចាស់ត្រូវបំផ្លាញមនុស្សដោយទឹកជំនន់ពិភពលោក។

រីឯទូកណូអានេះគឺប្រៀបដូចជាបទបញ្ជាមួយរបស់ព្រះដើម្បីឲ្យគ្រួសារណូអាសាងសង់ឡើងដើម្បីជួយគ្រួសារណូអាផងនិងជួយអភិរក្សសត្វនៅលើភពផែនដីនេះផង។


នៅពេលដែលណូអាបញ្ចប់ការតំឡើងទូកនិងនាំសត្វជាច្រើនឡើងទូករួចរាល់ភ្លាម ព្រះក៏បានទម្លាក់ភ្លៀងយ៉ាងខ្លាំងតែម្តងរយៈពេល ៤០ថ្ងៃនិងបន្តធ្លាក់ភ្លៀងធម្មតារហូតទៅដល់ ១៥០ថ្ងៃដែលធ្វើឲ្យមនុស្សនិងសត្វទាំងអស់នៅលើពិភពលោកត្រូវបានលិចលង់ស្លាប់ជាច្រើនដូច្នេះព្រះជាម្ចាស់ក៏បានបន្ថយទឹកមកត្រឹម ១៥០ថ្ងៃវិញដូច្នេះក្រោយមកដីក៏ចាប់ផ្តើមរីងស្ងួតវិញ។
ក្រោយពីទឹកស្រកទូកណូអាក៏បានទៅទើរលើភ្នំអារ៉ារ៉ាតហើយគ្រួសារណូអានិងសត្វជាច្រើនក៏ចុះពីទូកមករស់នៅលើដីគោកតាមធម្មតាវិញ។ តាមការសន្យាព្រះនឹងមិនបណ្តាលឲ្យមានហេតុការណ៏នេះកើតឡើងម្តងទៀតដើម្បីបំផ្លាញមនុស្សនិងសត្វនោះទេ។

ភ្នំអារ៉ារ៉ាត(Ararat)គឺជាភ្នំខ្ពស់មួយដែលគ្របដណ្តប់ដោយព្រិលស្ទើរពេញមួយឆ្នាំនិងមានទីតាំងជាប់នឹងព្រំដែននៃប្រទេសទួកគី។ តំបន់ភ្នំនោះត្រូវគេចាត់ទុកថាជាទីឋានបរិសុទ្ធនៃសាសនាព្រោះគេជឿថា នៅពេលដែលពិភពលោកលិចលង់ហើយទឹកបានស្រកចុះបន្តិចម្តងៗ ភ្នំអារ៉ារ៉ាតគឺជាកន្លែងដំបូងដែលលេចចេញពីផ្ទៃខាងលើហើយទូកណូអាបានឈប់នៅទីនេះ។

ដូច្នេះហើយក្រុមអ្នករុករកជឿថាបើសិនពិតជាមានទូកយក្សណូអាពិតមែនគឺត្រូវតែមានសេសសល់នៅតំបន់នេះដែលវាមានកម្ពស់ ៤០០០ ម៉ែត្រពីទឹកសមុទ្រហើយវាពិតជាធំសម្បើមខ្លាំងណាស់ដោយសារតែទូកនេះធ្វើឡើងសម្រាប់ផ្ទុកសង្គ្រោះជីវិតមនុស្សនិងសត្វនៅលើផែនដីពីគ្រោះធម្មជាតិតាមបំណងរបស់ព្រះ។


រូបភាពផ្កាយរណបរបស់សហរដ្ឋនៅឆ្នាំ ២០០៦ បានរកឃើញរបស់ចម្លែកមួយដែលស្ថិតនៅភាពពាយព្យនៃភ្នំដែលគេជឿថាជាបំណែកនិងតឹកតាងនៃទូកណូអាដែលបានបន្សល់ទុក។
ទោះយ៉ាងណាក្រុមស្ទង់មតិនៅតែមិនអាចសម្រេចចិត្តបានថាបំណែកនេះគឺពិតជាទូកណូអាឬយ៉ាងណានោះទេ ព្រោះរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ពិតជាបានឃើញស្ថានភាពខាងក្រៅទេ ដោយសារតែព្រិលនិងទឹកកកគ្របដណ្តប់ ហើយវាត្រូវបានគេប៉ាន់ស្មានថាកន្លែងនេះទំនងជាមិនមែនជាជំរកដើមរបស់មនុស្សបុរាណទេ ដោយសារតែមិនដែលមានតម្រុយនៃការតាំងទីលំនៅនៅតំបន់នេះ ដែលមានកំពស់ ៤,០០០ ម៉ែត្រពីនីវ៉ូសមុទ្រ។

ទោះយ៉ាងណាអាថ៌កំបាំងនៃកប៉ាល់ណូអានៅតែត្រូវការការស្រាវជ្រាវហើយបន្តបង្ហាញភស្តុតាង ពីព្រោះអ្នកសិក្សាខ្លះជឿថា កម្ទេចកម្ទីនេះអាចជាអាគារឬសំណង់មួយដែលត្រូវបានសាងសង់ដោយពួកគ្រីស្ទានសម័យដើមដើម្បីគោរពដល់រឿងរបស់ណូអា៕ ប្រែសម្រួល៖ ឡាវែនដឺរ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹងមហាកំផែងប្រទេសចិនឬ The Great Wall of China
ការរកឃើញនៃ យក្សក្បាល២ នៅឆ្នាំ ១៦៧៣ ដែលអាចជាភស្ដុតាងថាពិភពលោកយើងធ្លាប់មានយក្ស
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្លែកៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសំណាងដែលកើតក្នុងសម័យនេះ
ក្នុងចំណោមផ្លូវ ៣ នេះតើផ្លូវមួយណាដែលអ្នករើសវានឹងបង្ហាញពីអ្នក
ការណែនាំពិសេស
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់
សហព័ន្ធគុនខ្មែរ និងសហព័ន្ធឃីកបុកស៊ីងកូរ៉េ ចុះ MOU ពង្រឹងកិច្ចសហប្រតិបត្តិការកីឡា និងវប្បធម៌
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
យោបល់ទាំងអស់ (0)